ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សមាគមធនាគារនិងមីក្រូហិរញ្ញវត្ថុស្នើឲ្យអង្គការសង្គមស៊ីវិលកែតម្រូវរបាយការណ៍ស្តីពីបំណុលរបស់កម្មករ។ ពលរដ្ឋខ្មែរម្នាក់ទៀតដែលធ្វើដំណើរពីអារ៉ាប៊ី សាអូឌីត បានឆ្លងជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការដែលលោក Biden រិះគន់លោក Trump អំពីការចោទប្រកាន់ថា រុស្សីផ្តល់ប្រាក់រង្វាន់ដល់ការសម្លាប់ទាហានអាមេរិកាំង បង្ហាញឲ្យឃើញការខ្វែងគំនិតគ្នាខាងគោលនយោបាយការបរទេស។ អ្នកស្រាវជ្រាវរកឃើញប្រតិបត្តិការរុករករ៉ែកាលពីយុគសម័យបុរាណនៅប្រទេសម៉ិកស៊ិក។ ប្រទេសអូស្ត្រាលី ជប៉ុន អ៊ីតាលី ក្លាយជាតំបន់ផ្ទុះរាលដាលនៃវីរុសកូរ៉ូណាថ្មីទៀតរបស់ពិភពលោក។ អង់គ្លេស អាមេរិក និងកាណាដា ចោទរុស្ស៊ីថាព្យាយាមលួចព័ត៌មានអំពីការសាកល្បងវ៉ាក់សាំងកូវីដ១៩។ ក្រសួងការបរទេសចិនស្វាគមន៍ឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិកទៅទស្សនាខេត្ត Xinjiang។ សហរដ្ឋអាមេរិកធ្វើការប្រហារជិវិតលើឧក្រិដ្ឋជន Wesley Ira Purkey ដែលខានធ្វើយូរក្នុងសប្តាហ៍នេះ៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រសួងធនធានទឹកថា ស្ថានភាពទឹកទន្លេមេគង្គតាមខេត្តនានា នឹងបន្តស្រកចុះ ខណៈប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃការសាងសង់ទំនប់វារីអគ្គិសនីនៅលើដងទន្លេមេគង្គជាបន្តបន្ទាប់។ គ្រូបង្រៀនតាមតំបន់ជនបទ ដូចជានៅស្រុកសំឡូត ខេត្តបាត់ដំបង ព្យាយាមរកវិធីឲ្យសិស្សបានរៀនសូត្របន្ត ក្នុងកាលៈទេសៈលំបាកដោយសារសាលារៀនបិទ ក្នុងគ្រាវិបត្តិជំងឺកូវីដ ១៩។ សន្តិសុខស្បៀងអាហាររបស់កម្ពុជា មិនទាន់រងផលប៉ះពាល់នៅឡើយទេ តែអ្នកជំនាញជំរុញឲ្យមានការកាត់បន្ថយការពឹងផ្អែកលើផលិតផលកសិកម្មរបស់ប្រទេសជិតខាង។ រីឯព័ត៌មានអន្តរជាតិវិញ មានដូចជា ករណីឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃនៅក្នុងសហរដ្ឋអាមេរិកកើនឡើងដល់ជាង ៧៥.០០០ ករណី ដែលខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ អង្គការសហប្រជាជាតិជំរុញឲ្យប្រទេសថៃអនុវត្តបទដ្ឋានអន្តរជាតិទៅលើច្បាប់ធ្វើទណ្ឌកម្មនិងការបាត់ខ្លួនដោយបង្ខំ។ នាវាទាហានជើងទឹករបស់សហរដ្ឋអាមេរិក ដែលឆេះនៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានពន្លត់ទាំងស្រុង។ អង្គការសហប្រជាជាតិអំពាវនាវសុំប្រាក់បន្ថែមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ អង្គការសុខភាពពិភពលោកសរសើរអេស្ប៉ាញដែលជោគជ័យលើជំងឺកូវីដ។ មេដឹកនាំសហភាពអឺរ៉ុបជួបប្រជុំគ្នាប៉ុន្តែខ្វែងគំនិតគ្នាលើផែនការស្តារសេដ្ឋកិច្ច។ មន្ទីរពេទ្យខ្លះនៅរដ្ឋកាលីហ្វ័រញ៉ាមានអ្នកជំងឺកូវីដច្រើនលើសចំណុះ និងព័ត៌មានអន្តរជាតិផ្សេងទៀត៕

XS
SM
MD
LG