ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១៧ កុម្ភៈ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្នុង​​​បន្ទប់​សវនាការ សកម្មជន​​បដិសេធ​ចម្លើយ«បង្ខំ»ឱ្យ​សារភាព​ជាមួយ​នគរ​បាល។ កម្ពុជា​ការពារ​ចំណាត់​ការ​លើ​សកម្មជន​ចំពោះ​«សកម្មភាព​ញុះញង់» ដោយ​ប្រៀប​ធៀប​នឹង​ករណី​​​​លោក ដូណាល់ ត្រាំ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា យោធា​មីយ៉ាន់ម៉ា​ធានា​ថា​ការ​បោះឆ្នោត​ថ្មី​នឹង​រៀបចំ​ឡើង។ អ្នកស្រី Aung San Suu Kyi រង​បទ​ចោទ​មួយ​ករណី​ទៀត ស្រប​ពេល​យោធា​បន្តឹង​ការ​គ្រប់គ្រង​អំណាច។ ឯក​អគ្គរដ្ឋទូត​ចិន​នៅ​មីយ៉ាន់ម៉ា​ថា ស្ថានភាព​នៅ​មីយ៉ាន់ម៉ា «មិនមែន​ជា​អ្វី​ដែល​ចិន​ចង់​ឃើញ​នោះ​ទេ»។ អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា។ កូរ៉េ​ខាង​ត្បូង​ថា កូរ៉េ​ខាង​ជើង​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន Pfizer ដើម្បី​លួច​ទិន្នន័យ​វ៉ាក់សាំង​កូវីដ១៩៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៧ កុម្ភៈ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​អនុម័ត​អនុក្រឹត្យ​ច្រក​ទ្វារ​អ៊ិនធឺណិត​ជាតិ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រឹត​ត្បិត។ បទ​សម្ភាសន៍ ​VOA៖ សម្លឹង​ទៅ​មុខ​ឆ្នាំ​២០៤០ គរុ​កោសល្យ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​អប់រំ​កម្ពុជា។ ​រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​ប្រឆាំង​នឹង​រដ្ឋប្រហារ​មីយ៉ាន់ម៉ា​ធ្វើ​បាតុកម្ម​ដ៏​ធំ​ដើម្បី​ច្រាន​ចោល​ការ​អះអាង​របស់​យោធា។ លោក Biden បញ្ជាក់​ឡើង​វិញ​​នូវ​គោលដៅ​បើក​សាលា​បឋមសិក្សា​ឡើង​វិញ។ លោក Biden ថា ចិន​ប្រឈម​ផលវិបាក​​លើ​សិទ្ធិ​មនុស្ស​ ខណៈ​​ដែល​នាវា​សហរដ្ឋ​អាមេរិក​បើក​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រទេស​ជប៉ុន​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ខណៈ​​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រកួត​កីឡា​អូឡាំពិក។ មនុស្ស​យ៉ាង​ហោច​ណាស់​ ២០ នាក់​ស្លាប់ និង​រាប់​លាន​នាក់​ត្រូវ​រង​​អាកាសធាតុ​ត្រជាក់​ខ្លាំង​ដោយ​គ្មាន​អគ្គិសនី​នៅ​អាមេរិក។ ក្រុម​ហ៊ុន Moderna នឹង​ផ្គត់​ផ្គង់​វ៉ាក់សាំង​លើក​ទី​ពីរ​ចំនួន​ ១០០ លាន​ដូស​​នៅ​ត្រឹម​ខែ​ឧសភា​ដល់​អាមេរិក។ លិខិត​ឆ្លង​ដែន​អ្នក​​ចាក់​វ៉ាក់សាំង​ជិត​សម្រេច​បាន​នៅ​អឺរ៉ុប ប៉ុន្តែ​​មាន​ការ​ប្រឆាំង​ជំទាស់ និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG