ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៤ មីនា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា បុគ្គលិក​សុខាភិបាល​ស្ត្រី​ខ្មែរ​អាមេរិកាំង ប្រយុទ្ធ​នឹង​កូវីដ១៩ និង​រក្សា​ភារកិច្ច​មើល​ថែ​គ្រួសារ។ កម្ពុជា​មាន​អ្នក​ជាប់​ឃុំ​ច្រើន​ជាង​ទណ្ឌិត​និង​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង បើ​ទោះ​ជា​ពន្ធនាគារ​ខ្វះខាត​ធនធាន។ អាមេរិក​បារម្ភ​ការ​បន្ត​កាប់​បំផ្លាញ​ព្រៃឡង់ ខណៈ​កម្ពុជា​ថា ខ្លួន​បាន​ការពារ​ដោយ​ទទួល​ខុសត្រូវ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ប្រធានាធិបតី Biden ប្រកាស​ពី​ការ​ផ្លាស់ប្តូរ​ដោយ​ងាក​ទៅ​រក​សកម្មភាព​ការទូត​ក្នុង​ប្រទេស​យេម៉ែន។ កង​យោធា​សហរដ្ឋ​អាមេរិកប្រុង​ប្រៀប​ធ្វើ​សមយុទ្ធ​ធំ​ក្នុង​ទ្វីប​អាហ្វ្រិក។ ក្រុម​បក្ស​ប្រជាធិបតេយ្យ​ចង់​ឱ្យ​លោក Biden លះបង់​អំណាច​ផ្តាច់​មុខ ក្នុង​ការ​សម្រេច​វាយ​ប្រហារ​នុយក្លេអ៊ែរ៕

XS
SM
MD
LG