កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អ្នកជំនាញថា កម្ពុជាមានសំណាងដោយប្រទេសជិតខាងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩បានល្អ ស្របពេលពលរដ្ឋកម្ពុជាមានទម្លាប់ល្អក្នុងការការពារខ្លួន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថ្លែងថា ជំងឺកូវីដ ១៩ គឺជាឧបសគ្គដល់សន្តិភាពនិងសន្តិសុខសកលលោក។ វិភាគ៖ តើជំងឺកូវីដ ១៩ កំពុងផ្លាស់ប្តូររបៀបវារៈរបស់វៀតណាមអំពីបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងដោយរបៀបណា?
ព័ត៌មានពេលរាត្រី
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ស្ត្រីនៅតែសកម្មក្នុងវិស័យនយោបាយតាមប្រព័ន្ធអនឡាញ ទោះបីជាប្រឈមនឹងវិបត្តិសុខាភាពជំងឺកូវីដ១៩ក្តី។ ក្រុមអ្នកឃ្លាំមើលថា ៤ឆ្នាំក្រោយការសម្លាប់លោក កែម ឡី ប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះយ៉ាងគំហុក ខណៈយុត្តិធម៌មិនទាន់មាននៅឡើយ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា វិបត្តិសុខភាពជំងឺកូវីដ ១៩ បង្ខំឲ្យគណបក្សប្រជាធិបតេយ្យរបស់អាមេរិក ធ្វើមហាសន្និបាតតាមប្រព័ន្ធអនឡាញ។ ប្រវត្តិវិទូវិភាគមើលថាតើ ជំងឺកូវីដ១៩ ជាជំងឺរាតត្បាតដែលជំរុញជា «ក្តីមេត្តា» ឬ «ការស្អប់គុំកួន» ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ សេចក្តីសម្រេចរបស់រដ្ឋាភិបាលវៀតណាមលើវិស័យថាមពលពន្លឺព្រះអាទិត្យ បង្កជាភាពមិនប្រាកដប្រជាក្នុងការប្រើប្រាស់ថាមពលធ្យូងថ្មដែលកំពុងថយចុះក្នុងប្រទេសនេះ។ នៅឆ្នាំ២០១៩ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលជាប្រទេសនាំមុខគេក្នុងដំណាំដូងប្រេង បានរាយការណ៍ថា បានបាត់បង់ព្រៃឈើតិចជាងមុន៕