ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១១ ឧសភា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ថា ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ខ្លះ​មិន​ទាន់​​បាន​ទទួល​​អំណោយ ដោយ​សារ​​​អាជ្ញាធរ​ត្រូវ​ការ​ពេល​ដឹក​ជញ្ជូន។ សង្គម​ស៊ីវិល​ចង់​ឃើញ​ស្ថាប័ន​កាក​បាទ​ក្រហម​សកម្ម​ជាង​មុន ក្នុង​ការ​ជួយ​អ្នក​រង​គ្រោះ​ក្នុង​ពេល​រាំង​ខ្ទប់​​ភ្នំពេញ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​ឧទ្ទាម​តាលីបង់​ប្រកាស​បទ​ឈប់​បាញ់​​ក្នុង​ពិធី​បុណ្យ​ស្រាយ​បួស​ និង​អប​អរ​ការ​ដក​កង​ទ័ព​បរទេស​ចេញ​ពី​អាហ្វហ្គានីស្ថាន។ ក្រុម Hamas អះអាង​ថា​បាន​បាញ់​គ្រាប់​ដាក់​អ៊ីស្រាអែល​ក្រោយ​អំពើ​ហិង្សា​នៅ​ក្រុង​ហ្សេរុយសាឡិម។ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​​ក្នុង​ប្រទេស​ឥណ្ឌា​មាន​ការ​​ថយ​ចុះ​បន្តិច​ តែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ដដែល​ ស្រប​ពេល​ដែល​មាន​ការ​​​​​ជំរុញ​ជា​ខ្លាំង​ឲ្យ​បិទ​ខ្ទប់​ប្រទេស​ទាំង​មូល។ រដ្ឋាភិបាល​អាមេរិក​កំពុង​​ជួយ​ក្រុម​ហ៊ុន​​​​​​ប្រេងសាំង​​អាមេរិក​ ក្រោយ​រង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធើណិត។ បុគ្គលិក​សាកលវិទ្យាល័យ​​​នៅ​មីយ៉ាន់ម៉ា​ ត្រូវ​បាន​ផ្អាក​​ការងារ​ ខណៈ​របប​យោធា​​​កំពុង​ផ្តោត​​ទិសដៅ​​ដាក់​សម្ពាធ​លើ​វិស័យ​អប់រំ។ ក្រុម​ហ៊ុន​វិនិយោគ​រដ្ឋ​របស់​ម៉ាឡេស៊ី​​និង​​អតីត​សាខា​មួយ​របស់​ខ្លួន​ ដាក់​បណ្តឹង​ទាម​ទារ​សំណង​រាប់​ពាន់​លាន​ដុល្លារ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១១ ឧសភា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ការ​ផ្ទុះ​ឆ្លង​ខ្លាំង ការ​កំហិត ​និង​ជំនួយ​ចិន ជំរុញ​សន្ទុះ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​នៅ​កម្ពុជា។ មន្ត្រី​ថា ​ពុំ​មាន​គម្រោង​ធ្វើ​តេស្ដ​ពិនិត្យ​ប្រសិទ្ធ​ភាព​លើ​​អ្នក​ចាក់​វ៉ាក់សាំង​កូវីដ​​​រួច​ហើយ​នោះ​ទេ។ រ៉េត សារីតា ប្ដេជ្ញា​បន្ត​តស៊ូ​មតិ​ជួយ​ដល់​យុវជន​ខ្មែរ ​ខណៈ​ត្រៀម​ប្រកួត​ដណ្តើម​ម្កុដ​បវរកញ្ញា​ចក្ក​វាឡ​​នៅ​សហរដ្ឋ​អាមេរិក។ កម្ពុជា​ទទួល​វ៉ាក់​សាំង​​ចិន ​៥០ ​ម៉ឺន​ដូស ខណៈ​ ១​លាន ​៥​សែន​ដូស​ទៀត​ នឹង​មក​ដល់​ជា​បន្ត​បន្ទាប់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ថា ការ​វាយ​ប្រហារ​តាម​អនឡាញ​លើ​ប្រព័ន្ធ​បំពង់​បង្ហូរ​ប្រេង​ឥន្ធនៈ​សហរដ្ឋ​អាមេរិក​គឺជា «សកម្មភាព​ឧក្រិដ្ឋកម្ម»។ សហរដ្ឋ​អាមេរិក​ស្វាគមន៍​ការ​ប្រកាស​របស់​ក្រុម​តាលីបង់​អំពី​ការ​ផ្អាក​ការ​ប្រយុទ្ធ​ក្នុង​អំឡុង​បុណ្យ Eid-al-Fitr នៅ​អាហ្វហ្កានីស្ថាន។ សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer លើ​កុមារ​អាយុ ១២ ឆ្នាំ​ឡើង។ ចំនួន​ប្រជាពលរដ្ឋ​ចិន​បាន​ធ្លាក់ចុះ​ដល់​អត្រា​ទាប​បំផុត​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។ ខណៈ​ឥទ្ធិពល​ចិន​បន្ត​កើន​ឡើង ហ្វីលីពីន​និង​អាមេរិក​ពិភាក្សា​បន្ត​កិច្ចព្រមព្រៀង​​ទស្សនកិច្ច​យោធា៕

XS
SM
MD
LG