កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១០ ឧសភា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា វីរុសរកឃើញនៅកម្ពុជាអាចផ្តល់គន្លឹះដល់ការស្វែងរកប្រភពវីរុសកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump ហៅការចាញ់ឆ្នោតកាលពីឆ្នាំ ២០២០ ថាជា «ការកុហកធំមួយ»។ តើកិច្ចព្រមពៀងវិនិយោគរវាងសហភាពអឺរ៉ុបនិងចិន នឹងត្រូវបរាជ័យឬយ៉ាងណា៕
ព័ត៌មានពេលរាត្រី៖ ១០ ឧសភា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន៖ ពលរដ្ឋនៅតំបន់បិទខ្ទប់ខ្លះមិនទាន់បានទទួលអំណោយ ដោយសារអាជ្ញាធរត្រូវការពេលដឹកជញ្ជូន។ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដជាង ៥០០ នាក់ទៀតនិងអ្នកស្លាប់ថ្មី ៦ នាក់។ សង្គមស៊ីវិលចង់ឃើញស្ថាប័នកាកបាទក្រហមសកម្មជាងមុន ក្នុងការជួយអ្នករងគ្រោះក្នុងពេលរាំងខ្ទប់ភ្នំពេញ។ កម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «លទ្ធភាពនៃការមានមហោស្រពភាពយន្តស្តីពីសេរីភាពសារព័ត៌មាននៅកម្ពុជានាពេលអនាគត»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សេតវិមានថា សហរដ្ឋអាមេរិក «កំពុងងើបឡើងពីស្ថានការណ៍លំបាក» នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ អំពើហិង្សាកើតឡើងជាថ្មីនៅជិតកន្លែងពិសិដ្ឋក្នុងទីក្រុងហ្សេរុយសាឡិម។ ប្រធានាធិបតីកូរ៉េខាងត្បូងសន្យាស្ដារឡើងវិញនូវការចរចាជាមួយកូរ៉េខាងជើង។ នាយករដ្ឋមន្ត្រីជប៉ុនថា លោកមិនដែល «ផ្ដល់អាទិភាពលើកីឡាអូឡាំពិកមុនគេ» នោះទេ។ ទីក្រុងនៅកាណាដាដែលមានពលរដ្ឋដើមកំណើតអាស៊ីច្រើនជាងគេប្រឈមនឹងកំណើនឧក្រិដ្ឋកម្មរើសអើងជាតិសាសន៍។ រដ្ឋាភិបាលម៉ិកស៊ិកប្រកាសសូមទោសជនជាតិដើមម៉ាយ៉ាន៕