ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១០ មីនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ព្រឹទ្ធសភា​គ្រោង​ពិភាក្សា​អនុម័ត​ច្បាប់​ស្តីពី​ការ​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃ​ព្រហស្បតិ៍។ កម្ពុជា​រក​ឃើញ​ការ​​ឆ្លង​ជំងឺ​កូវីដ​ចំនួន​៤៩​ ករណី​បន្ថែម​ទៀត​ នាំ​ឲ្យ​ព្រួយ​បារម្ភ​​​ផល​ប៉ះ​ពាល់​សេដ្ឋ​កិច្ច។ រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ផ្អាក​សកម្មភាព​សាធារណៈ​ ខណៈ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​មិន​ធូរស្រាល។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មន្ត្រី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា​បាន​ស្លាប់​ក្រោយ​ការ​ចាប់​ខ្លួន។ រុស្ស៊ី​ជំរុញ​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់​ឲ្យ​សម្រួល​គ្នា​ត្រឡប់​ទៅ​រក​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើង​វិញ។ រុស្ស៊ី​ជំរុញ​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់​ឲ្យ​សម្រួល​គ្នា​ត្រឡប់​ទៅ​រក​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើង​វិញ។ ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer-BioNTech អាច​ទប់ទល់​នឹង​វីរុស​កូវីដ១៩ ទម្រង់​ថ្មី ដែល​រក​ឃើញ​នៅ​ប្រេស៊ីល។​ អង្គការ​សហ​ប្រជាជាតិ​ថា ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​កូរ៉េ​ខាងជើង​នៅ​តែ​បន្ត៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១០ មីនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​កូវីដ​ ៦៤ ​នាក់​ថែម​ទៀត ប្រមាណ​ ៤០ ​នាក់​ជា​ជនជាតិ​ខ្មែរ។ អាជ្ញាធរ​កំពុង​រៀប​ចំ​កន្លែង​បូជា​សព​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ​១៩ ​តាម​បញ្ជា​នាយក​រដ្ឋមន្រ្តី។ បុគ្គលិក​សុខាភិបាល​ស្ត្រី​ខ្មែរ​អាមេរិកាំង​ប្រយុទ្ធ​នឹង​កូវីដ​១៩ និង​រក្សា​ភារកិច្ច​មើលថែ​គ្រួសារ។ អាមេរិក​បារម្ភ​​ការ​​បន្ត​កាប់​បំផ្លាញ​ព្រៃឡង់ ខណៈ​កម្ពុជា​​ថា​ខ្លួន​បាន​ការពារ​ដោយ​ទទួល​ខុស​ត្រូវ។ ពលរដ្ឋ​មិន​នឹក​ស្មាន​ថា ​កូវីដ​១៩ ​ឆ្លង​ជា​ថ្មី​ក្នុង​សហគមន៍​បន្ទាប់​ពី​កម្ពុជា​មាន​វ៉ាក់សាំង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កង​កម្លាំង​​មីយ៉ាន់ម៉ា​ឡោមព័ទ្ធ​កម្មករ​រថភ្លើង​ដែល​ធ្វើ​កូដកម្ម ខណៈ​​អង្គការ​សហប្រជាជាតិ​មិន​បាន​ថ្កោលទោស​រដ្ឋប្រហារ​នោះ។ សភា​តំណាងរាស្ត្រ​អាមេរិក​​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ​នេះ ​ដើម្បី​អនុម័ត​​​ច្បាប់​ជំនួយ​គ្រា​វិបត្តិ​កូវីដ១៩។ ព្រះ​រាជវង្សានុវង្ស​ចក្រភព​អង់គ្លេស​ថា​ បញ្ហា​រើសអើង​ជាតិសាសន៍​នឹង​ត្រូវ​ដោះស្រាយ​ «ជា​លក្ខណៈ​ឯកជន»។ មេបញ្ជាការ​អាមេរិក​ថា ចិន​កំពុង​ពន្លឿន​ផែនការ​យក​ឈ្នះ​អាមេរិក​លើ​ឆាក​អន្តរជាតិ។ ក្រសួង​ការពារ​ជាតិ​អាមេរិក​​យល់​ព្រម​បន្ត​​វត្តមាន​កងទ័ព​ឆ្មាំ​ជាតិ​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បង្កើន​អត្រា​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​​ឆ្នាំ​២០២១ ដោយ​សារ​​កិច្ច​ប្រឹងប្រែង​ស្ដារ​ឡើង​វិញ​ពី​វិបត្តិ​កូវីដ១៩ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG