ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការអភិរក្សព្រៃនៅតំបន់ជួរភ្នំក្រវាញ

សត្វ​ទោច​ម្កុដ​គឺជា​ប្រភេទ​សត្វ​ទោច​មួយ​ប្រភេទ​ក្នុង​ចំណោម​សត្វ​ទោច​ជិត​ផុត​ពូជ ៣ ប្រភេទ​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​កម្ពុជា។ កិច្ច​ប្រឹងប្រែង​កាលពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​សត្វ​ទោច​ប្រភេទ​នេះ​មាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​នៅ​តាម​តំបន់​ព្រៃឈើ​នៅ​ជុំវិញ​តំបន់​ប្រាសាទ​អង្គរវត្ត​ផងដែរ។

ការងារ​មូលដ្ឋាន​ដើម្បី​សង្គ្រោះ​ព្រៃ​ទឹកភ្លៀង​

ដែល​នៅ​សេសសល់​នៅ​តំបន់​ជួរ​ភ្នំក្រវាញ

ដោយ Joe Patchett និងមជ្ឈមណ្ឌល Pulitzer

លោក ប៉េង សុវណ្ណារិន អ្នក​សម្របសម្រួល​ផ្នែក​ពង្រឹង​ច្បាប់​នៃ​អង្គការ​អភិរក្ស​អន្តរជាតិ (Conservation International) បាន​ចំណាយ​ពេល​រាប់​ទសវត្សរ៍​ដើម្បី​ល្បាត​ព្រៃ​ទឹកភ្លៀង​នៃ​តំបន់​ជួរ​ភ្នំ​ក្រវាញ។

ពី​មុន លោក​ធ្លាប់​ធ្វើ​ការ​ជា​មន្ត្រី​ឧទ្យានុរក្ស។ សព្វថ្ងៃ​នេះ លោក​គឺជា​អ្នក​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ក្រុម​មន្ត្រី​ឧទ្យានុរក្ស​របស់​រដ្ឋាភិបាល ដែល​ទទួល​បន្ទុក​កិច្ចការ​ការពារ​តំបន់​ព្រៃ​អភិរក្ស​ដ៏​ធំ​នៅ​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល។

លោក សុវណ្ណារិន បាន​ទទួល​ស្គាល់​ថា ការ​បរបាញ់​និង​ការ​កាប់ឈើ​ខុស​ច្បាប់​នៅតែ​កើត​មាន​នៅ​ទូទាំង​តំបន់​អភិរក្ស​នានា បើ​ទោះបីជា​មាន​ការ​ពង្រឹង​កិច្ច​ប្រឹងប្រែង​ពី​សហគមន៍ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អង្គភាព​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ដើម្បី​ការពារ​សកម្មភាព​បែប​នេះ​ក៏ដោយ។

កាលពី​ខែ​មុន មន្ត្រី​ឧទ្យានុរក្ស​បាន​រឹបអូស​អន្ទាក់​ជាង ៦០០ ខ្សែ នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​មួយ​នៃ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល។

លោក សុវណ្ណារិន និយាយ​ថា៖ «ទំហំ​នៃ​ការ​ដាក់​អន្ទាក់​នេះ​មាន​ន័យ​ថា វា​មិន​មែន​គ្រាន់តែ​ជា​បញ្ហា​នៅ​ក្នុង​តំបន់​នេះ​ប៉ុណ្ណោះ​ទេ។ យើង​ដឹង​ថា​មាន​បណ្តាញ​ទូលំទូលាយ​ដែល​កំពុង​ដំណើរការ ដើម្បី​ធ្វើ​ការ​ជួញដូរ​សត្វ​ជិត​ផុត​ពូជ និង​ឈើ​ប្រណិត​ដែល​បាន​មកពី​ក្នុង​ព្រៃ​នោះ»។

លោក​បាន​បន្ថែម​ថា៖ «អ្នក​ភូមិ​ដែល​យើង​ចាប់​បាន តាមពិត​យល់​ដឹង​អំពី​ភាព​ចាំបាច់​នៅ​ក្នុង​ការ​ការពារ​ព្រៃឈើ ក៏​ប៉ុន្តែ សម្ពាធ​នៃ​ភាព​ក្រីក្រ​ជា​រឿយៗ​បាន​បង្ខំ​ពួកគេ​ឲ្យ​ធ្វើ​ការ​សម្រេចចិត្ត​មិន​ត្រឹមត្រូវ និង​ចូលព្រៃ [បរបាញ់​សត្វ​និង​កាប់​ឈើ]»។

ស្រ្តី​ម្នាក់​យួរ​បន្លែបង្ការ ដើរ​កាត់​ព្រៃ​កោងកាង​ទៅកាន់​ភូមិ​មួយ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ពាមក្រសោប ដែល​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា។ អ្នក​ភូមិ​និង​ជនជាតិ​ភាគ​តិច​ជា​ច្រើន​ពាន់​នាក់​រស់នៅ​ក្នុង​តំបន់​អភិរក្ស​ព្រៃឈើ​ចំនួន ៨ ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ។

ជួរ​ភ្នំក្រវាញ គឺជា​តំបន់​ព្រៃ​ដែល​សម្បូរ​ទឹកភ្លៀង​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​គ្រប​ដណ្តប់​ដោយ​ព្រៃ​មូសុង​ដ៏​ក្រាស់​ក្នុង​ទំហំ​ជាង ៨០​ម៉ឺន​ហិកតា អម​ដោយព្រែក​និង​ស្ទឹង​បឹងបួរ​ជា​ហូរហែរ រួមទាំង​ព្រៃ​កោងកាង​ជា​ច្រើន ដូចដែល​ឃើញ​នៅ​ក្នុង​រូបភាព​នេះ។

មន្ត្រី​ឧទ្យានុរក្ស​នៃ​ប៉ុស្តិ៍​ប្រចាំ​ការ​ស្រុក​ថ្ម​បាំង ដើរ​ល្បាត​ព្រៃ​ជួរ​ភ្នំ​ក្រវាញ​ដើម្បី​ស្វែងរក​សកម្មភាព​កាប់​ឈើ​និង​ប្រមាញ់​ខុស​ច្បាប់។ ក្រុម​មន្ត្រី​ឧទ្យានុរក្ស​មួយ​ក្រុម​នេះ​ទទួល​បន្ទុក​កិច្ចការ​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ដែល​មាន​ទំហំ​ជាង ១ លាន​អា។

ជា​រៀងរាល់​ឆ្នាំ តំបន់​ជួរ​ភ្នំ​ក្រវាញ​ទទួល​បាន​ទឹកភ្លៀង​ក្នុង​កម្រិត​ពី ៣.៥០០ មីលីម៉ែត្រ ទៅ ៤.៥០០ មីលីម៉ែត្រ ដោយ​ផ្ដល់​ទឹក​បរិភោគ​និង​ថាមពល​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​ពាន់​នាក់។
ជា​រៀងរាល់​ឆ្នាំ តំបន់​ជួរ​ភ្នំ​ក្រវាញ​ទទួល​បាន​ទឹកភ្លៀង​ក្នុង​កម្រិត​ពី ៣.៥០០ មីលីម៉ែត្រ ទៅ ៤.៥០០ មីលីម៉ែត្រ ដោយ​ផ្ដល់​ទឹក​បរិភោគ​និង​ថាមពល​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​ពាន់​នាក់។

តំបន់​ជួរ​ភ្នំ​ក្រវាញ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា គឺជា​តំបន់​ព្រៃ​ទឹកភ្លៀង​ទ្រង់ទ្រាយ​ដើម​ធំ​ជាង​គេ​ទី​ពីរ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មាន​ព្រៃ​មូសុង​និង​ព្រៃ​កោងកាង​ដ៏​ក្រាស់​ក្នុង​ទំហំ​ជាង ៨ សែន​ហិកតា។

វា​គឺជា​ជម្រក​របស់​ប្រភេទ​សត្វ​ព្រៃ​ជិត​ផុត​ពូជ​យ៉ាង​តិច ៦០ ប្រភេទ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ដំរី​អាស៊ី ក្រពើ​ពូជ​សៀម ខ្លាឃ្មុំ​ព្រះអាទិត្យ ទោច និង​ពង្រូល​ផងដែរ។

ការ​ការពារ​ព្រៃ​ទឹកភ្លៀង​ដែល​ពោរពេញ​ដោយ​ជីវចម្រុះ​នេះ គឺ​ស្ថិត​នៅលើ​កិច្ច​ប្រឹងប្រែង​អភិរក្ស​ថ្នាក់​មូលដ្ឋាន ចាប់ពី​ក្រុម​សហគមន៍​មូលដ្ឋាន​រហូត​ដល់​អង្គការ​បរិស្ថាន​នានា ដើម្បី​ការពារ​ការ​រំលោភ​យក​ដីធ្លី​ខុស​ច្បាប់ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​ប្រមាញ់​សត្វ​ព្រៃ ដែល​សកម្មភាព​ទាំង​នេះ​កំពុងតែ​ធ្វើ​ឲ្យ​បាត់បង់​ធនធាន​ធម្មជាតិ​របស់​ព្រៃ​មួយ​នេះ។

ព្រៃឈើ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ក៏ជា​ទីជម្រក​ផងដែរ​សម្រាប់​អ្នក​ភូមិ​រាប់​ពាន់​នាក់ ប៉ុន្តែ​បន្ទាប់ពី​មាន​ការ​រំលោភ​យក​ដីធ្លី​និង​ការ​អភិវឌ្ឍ​កសិកម្ម​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ​មក ពួកគេ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ស្រពិចស្រពិល​នៅ​ក្នុង​ការ​បែងចែក​រវាង​តំបន់​ព្រៃ​អភិរក្ស​និង​តំបន់​សហគមន៍​មូលដ្ឋាន។

ដោយសារ​ប្រជាពលរដ្ឋ ១៦% រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​នៅ​តាម​តំបន់​ដាច់​ស្រយាល​បំផុត ការ​រក​ចំណូល​តាមរយៈ​ឈើ​មាន​តម្លៃ ឬ​សត្វ​ព្រៃ​ជិត​ផុត​ពូជ​គឺជា​ការ​ទាក់ទាញ​មួយ​ដែល​ពួកគេ​មិន​អាច​មើល​រំលង​បាន ជាពិសេស​សម្រាប់​សហគមន៍​ដែល​កំពុង​មាន​ផល​លំបាក​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ។

ដើម្បី​ការពារ​ការ​កាប់​ឈើ​និង​ការ​បរបាញ់​ខុស​ច្បាប់ អង្គការ​នានា​ដូចជា​អង្គការ​អភិរក្ស​អន្តរជាតិ​ជាដើម កំពុង​ធ្វើការ​ជាមួយ​សហគមន៍​មូលដ្ឋាន​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​តាម​វិធី​ផ្សេង ដូចជា​ការ​ផលិត​ប្រេង​ស្លឹកគ្រៃ គម្រោង​អេកូ​ទេសចរណ៍ និង​ការ​ចិញ្ចឹម​មេអំបៅ​ជាដើម។

អ្នកស្រី សួន សារ៉េត ដែល​ជា​កសិករ​មួយ​រូប​នៅ​ក្នុង​តំបន់​នោះ បាន​ចាប់ផ្តើម​ចិញ្ចឹម​ដង្កូវ​មេអំបៅ​តាំងពី​ឆ្នាំ ២០១៩ មក ដោយ​មើល​ឃើញ​វា​ថា​ជា​ឱកាស​ដ៏​ពិសេស​មួយ​នៅ​ក្នុង​ការ​ជួយ​ដល់​ព្រៃឈើ​ក្នុង​រូបភាព​វិជ្ជមាន។

សព្វថ្ងៃ​នេះ កសិដ្ឋាន​របស់​អ្នកស្រី​បាន​ជួយ​បង្កើន​ចំនួន​មេអំបៅ​នៅ​ក្នុង​ព្រៃ និង​បាន​ផ្តល់​ជា​ប្រភព​ប្រាក់​ចំណូល​មួយ​បែប​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន ដោយ​អាច​ជួយ​ឲ្យ​ពួកគេ​ងាក​ចេញ​ពី​សកម្មភាព​ណា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃឈើ​បាន។

កសិករ​អាច​លក់​កូន​ដឹកដឿ​ដែល​នៅ​សេសសល់​ទៅ​ឲ្យ​មជ្ឈមណ្ឌល​សួន​មេអំបៅ​បន្ទាយស្រី (Banteaysrey Butterfly Center) បាន។ បន្ទាប់មក មេអំបៅ​ទាំង​នោះ​នឹង​ត្រូវ​ព្រលែង​ចូល​ទៅ​ក្នុង​ព្រៃ​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នកស្រី សារ៉េត សង្ឃឹម​ថា​នឹង​អាច​ជួយ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​មេអំបៅ​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់ ដើម្បី​ធ្វើ​ឲ្យ​ព្រៃឈើ​ស្រស់​បំព្រង​រស់​រវើក​ឡើងវិញ។

អ្នកស្រី សារ៉េត និយាយ​ថា៖ «យើង​ដឹង​ថា ប្រសិនបើ​ព្រៃឈើ​មាន​សុខភាព​ល្អ ប្រជាពលរដ្ឋ​ក៏​មាន​សុខភាព​ល្អ​ដែរ។ មេអំបៅ​ទាំង​នេះ​កំពុង​បង្ហាញ​ប្រាប់​សហគមន៍​របស់​ខ្ញុំ​ថា យើង​អាច​រស់នៅ​ជាមួយ​ធម្មជាតិ​ប្រកប​ដោយ​ក្តី​សុខដុម​រមនា​ម្តង​ទៀត​បាន»។

អ្នកស្រី សួន សារ៉េត កសិករ​ចិញ្ចឹម​មេអំបៅ កំពុង​ប្រមូល​ពង​មេអំបៅ​នៅ​តាម​ស្លឹកឈើ​ក្នុង​ចម្ការ​របស់​អ្នកស្រី​នៅ​ក្នុង​ឃុំ​តាតៃ​លើ ខេត្ត​កោះកុង។ ក្រុម​របស់​អ្នកស្រី​ចិញ្ចឹម​ដង្កូវ​មេអំបៅ​រហូត​ដល់​ដង្កូវ​វិវត្ត​ទៅជា​ដឹកដឿ បន្ទាប់មក​លែង​ពួកវា​ទៅ​ក្នុង​ព្រៃ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ និង​តំបន់​ព្រៃ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក លុច ភឹម នៃ​មជ្ឈមណ្ឌល​សួន​មេអំបៅ​បន្ទាយស្រី (Banteaysrey Butterfly Centre) ដំឡើង​ផ្ទាំង​ស្រូប​ថាមពល​ព្រះអាទិត្យ ដើម្បី​ផ្តល់​អគ្គិសនី​ដល់​កសិដ្ឋាន​មេអំបៅ​មួយ​ក្នុង​ឃុំ​តាតៃ​លើ ខេត្ត​កោះកុង។ ក្រុម​ការងារ​របស់​លោក​ជួយ​កសិករ​ចិញ្ចឹម​មេអំបៅ​នានា​នៅ​តាម​តំបន់​ជួរ​ភ្នំក្រវាញ ដើម្បី​ឲ្យ​កសិករ​ទាំង​នោះ​អាច​រក​ចំណូល​ផ្សេងៗ​បាន ក្រៅពី​ការ​រក​ចំណូល​តាមរយៈ​ការ​កាប់​ឈើ​និង​ការ​ប្រមាញ់​សត្វ​ព្រៃ។

ការ​ប្រកប​របរ​អាជីវកម្ម ដូចជា​ការ​ចិញ្ចឹម​មេអំបៅ​នេះ​ជាដើម គឺជា​ការ​ប្រើប្រាស់​ដីធ្លី​ប្រកប​ដោយ​និរន្តភាព​ជាង​គម្រោង​កាប់​ឈើ និង​គម្រោង​ធ្វើ​ចម្ការ ដែល​ជាទូទៅ​ឃើញ​មាន​នៅ​តាម​តំបន់​ជួរ​ភ្នំ​ក្រវាញ។

ជា​រឿយៗ លទ្ធផល​នៃ​ការ​រំលោភ​យក​ដី​ខុស​ច្បាប់ និង​គម្រោង​កសិកម្ម​ខ្នាត​ធំ​នានា​នៅតែ​ជា​ការ​គំរាមកំហែង​ដ៏​ចម្បង​ចំពោះ​តំបន់​ព្រៃ​អភិរក្ស​ទាំង ៨ នៃ​ជួរ​ភ្នំ​ក្រវាញ។

បើ​យោង​តាម​អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក (Global Forest Watch) គម្រប​ព្រៃឈើ​ជាង ១៤៨.០០០ ហិកតា ឬ ៨,៦% ត្រូវ​បាន​បាត់បង់​នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ​ចន្លោះ​ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០១៩។

សកម្មភាព​ឈូសឆាយ​ដីធ្លី​ខុស​ច្បាប់​បាន​កើតឡើង ដោយសារតែ​បញ្ហា​លំបាក​នៅ​ក្នុង​ការ​ពង្រឹង​ច្បាប់​កម្មសិទ្ធិ​ដីធ្លី​លើ​ផ្ទៃដី​ដ៏​ធំ​ល្វឹងល្វើយ​ដូច​នេះ។

ទន្ទឹម​នឹង​នេះ​ដែរ របាយការណ៍​កាលពី​ពេល​ថ្មីៗ​នេះ​អំពី​ការ​កើនឡើង​នូវ​ការ​ផ្តល់​ដី​សម្បទាន​ដែល​ផ្តល់​ដោយ​អាជ្ញាធរ​កម្ពុជា កំពុង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ឈើ និង​ក្រុមហ៊ុន​ធ្វើ​ចម្ការ​នានា​ឈូសឆាយ​ព្រៃ​អភិរក្ស។

គម្រោង The Southern Cardamom REDD+ នៃ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ (Wildlife Alliance) កំពុង​ព្យាយាម​ទប់ស្កាត់​ការ​រំលោភ​យក​ដីធ្លី ដោយ​ធ្វើ​ការ​បោះ​បង្គោល​ព្រំដែន​ព្រៃ​អភិរក្ស ដាំ​ដើមឈើ​ឡើង​វិញ​នៅ​កន្លែង​ដែល​ដី​ត្រូវ​បាន​ឈូសឆាយ ធ្វើ​កសិកម្ម​ប្រកប​ដោយ​និរន្តភាព និង​បង្កើត​អេកូ​ទេសចរណ៍​សហគមន៍​ជាមួយ​នឹង​សហគមន៍​មូលដ្ឋាន​និង​សហគមន៍​ជនជាតិ​ភាគ​តិច។

គម្រោង​នេះ​បាន​ការពារ​ព្រៃ​ទឹកភ្លៀង​ត្រូពិច​ចំនួន ៤៩៧.០០០ ហិកតា ដោយ​ការពារ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ជាង ៣ លាន​តោន​ក្នុង​មួយ​ឆ្នាំៗ ដែល​ស្មើ​នឹង​មួយ​ភាគ​ប្រាំ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​កម្ពុជា។

អ្នកស្រី Suwanna Gauntlett នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ បាន​និយាយ​ថា មនុស្ស​ជា​ច្រើន​បាន​កេង​ចំណេញ​លើ​ស្ថានការណ៍​នេះ​ដោយ​បាន​រំលោភ​បំពាន​ដីធ្លី​និង​ឈូសឆាយ​ព្រៃ មុន​ពេល​ដែល​គម្រោង​នេះ​បាន​បង្កើត​ជា​ផ្លូវការ​នូវ​តំបន់​ព្រៃ​អភិរក្ស។

សព្វថ្ងៃ​នេះ ក្រុម​ការងារ​របស់​អ្នកស្រី​បាន​ជួប​ប្រជុំ​ជា​ទៀងទាត់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​រារាំង​ការ​ផ្តល់​ដី​សម្បទាន​ដល់​វិនិយោគិន​ឯកជន។

អ្នកស្រី Suwanna បញ្ជាក់​ដូច្នេះ​ថា៖ «ជា​រឿយៗ ការ​រំលោភ​យក​ដីធ្លី​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​អ្នក​ដែល​មាន​ទំនាក់ទំនង​នយោបាយ។ យើង​កំពុង​ព្យាយាម​កសាង​ឆន្ទៈ​នយោបាយ​របស់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​កុំ​ឲ្យ​មាន​ការ​ធ្វើ​សម្បទាន​ព្រៃឈើ​រដ្ឋ ដោយ​ហេតុ​ថា​ព្រៃ​នេះ​ឥឡូវ​នេះ​ស្ថិត​នៅ​យ៉ាង​ច្បាស់​នៅក្នុង​តំបន់​អភិរក្ស នៅ​ក្រោម​យុត្តាធិការ​របស់​ក្រសួង​បរិស្ថាន។ នេះ​មាន​ន័យ​ថា យើង​រក្សា​វត្តមាន​នៅ​នឹង​កន្លែង​ដើម្បី​ផ្តល់​ការ​ជួយ​ជ្រោមជ្រែង នៅ​ពេល​ដែល​មាន​ការ​ចាំបាច់​ក្នុង​ការ​ធ្វើការ​ជាមួយ​អាជ្ញាធរ»។

ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ការពារ​តំបន់​ជួរ​ភ្នំ​ក្រវាញ​កំពុងតែ​កើនឡើង ដោយ​កាល​ពី​ពេល​ថ្មីៗ​នេះ ធនាគារ​ពិភពលោក​បាន​វិនិយោគ​ជា​ទឹក​ប្រាក់​ចំនួន ៥០ លាន​ដុល្លារ​លើ​តំបន់​នេះ ក្នុង​គោល​បំណង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់គ្រង​តំបន់​ព្រៃ​អភិរក្ស ក៏​ដូចជា​ដើម្បី​លើក​កម្ពស់​ឱកាស​អេកូ​ទេសចរណ៍​នៅ​ក្នុង​តំបន់​នោះ​ផងដែរ។

ការ​បន្ថែម​កម្រិត​នៃ​ការ​វិនិយោគ​នេះ​ពី​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​ជា​បន្ត​របស់​សហគមន៍​មូលដ្ឋាន និង​ការ​គាំទ្រ​កើនឡើង​របស់​អង្គការ​បរិស្ថាន​នានា នឹង​ធ្វើ​ឲ្យ​ការ​ការពារ​តំបន់​ជួរ​ភ្នំ​ក្រវាញ​នេះ​មាន​នូវ​គ្រឹះ​នៃ​ការ​ស្តារ​ព្រៃ​ទឹកភ្លៀង​ឡើងវិញ​ប្រកប​ដោយ​ប្រសិទ្ធភាព ដែល​គេ​មិន​សូវ​ឃើញ​នៅ​ទូទាំង​តំបន់​អាស៊ី​អាគេ្នយ៍។

លោក សុវណ្ណារិន បាន​និយាយ​ថា៖ «បន្ទាប់ពី​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​និង​កសិកម្ម​អស់​ជា​ច្រើន​ទសវត្សរ៍​មក យើង​កំពុង​ព្យាយាម​បង្វែរ​ការ​ផ្ដោត​របស់​ប្រទេស​កម្ពុជា​ពី​ការ​ពង្រីក​សេដ្ឋកិច្ច​តែ​មួយ​មុខ ទៅ​រួម​បញ្ចូល​ផងដែរ​នូវ​ការ​ការពារ​និង​អភិរក្ស​ព្រៃឈើ ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា ហើយ​ជាពិសេស​បំផុត​នោះ​គឺ​ព្រៃឈើ​តែ​ម្ដង អាច​ទទួល​បាន​ប្រយោជន៍​ពី​បរិស្ថាន​ល្អ»៕

លោក Joe Patchett គឺជា​អ្នក​កាសែត​ដែល​មិន​ចំណុះ​ស្ថាប័ន​ណា​មួយ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​ជា​សមាជិក​នៃ​គម្រោង Climate Tracker Southeast Asia Forest Recovery Collaborative Journalism ដែល​ឧបត្ថម្ភ​ដោយ​មជ្ឈមណ្ឌល Pulitzer។

មន្ត្រី​ឧទ្យានុរក្ស ៥ នាក់ ធ្វើ​ដំណើរ​តាម​ម៉ូតូ​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ។ មន្ត្រី​ឧទ្យានុរក្ស​តែង​មាន​កាំភ្លើង​និង​កាំបិត​ជាប់​ខ្លួន ហើយ​ពួកគេ​បោះ​តង់​សម្រាក​ពេល​យប់ ដើម្បី​យាម​ព្រៃ​ដ៏​ធំ​ល្វឹងល្វើយ​នេះ។

ដីមួយ​កន្លែង​ត្រូវ​បាន​ឈូសឆាយ​សម្រាប់​ធ្វើ​ចម្ការ​ចេក​នៅ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល។ សកម្មភាព​រំលោភ​ដីធ្លី និង​ការ​អភិវឌ្ឍ​កសិកម្ម បាន​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​ការ​បាត់បង់​ព្រៃឈើ​នៅ​ទូទាំង​តំបន់​ជួរ​ភ្នំ​ក្រវាញ ក្នុង​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។

អ្នក​ភូមិ​ម្នាក់​ជិះ​ម៉ូតូ​នៅ​ក្បែរ​ផ្ទះ​របស់​លោក ដែល​ស្ថិត​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ។ តំបន់​ព្រៃ​អភិរក្ស​ជា​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា មានតែ​នៅ​ក្នុង​ផែនទី​និង​ឯកសារ​ច្បាប់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ទទួល​បាន​ការ​ការពារ​ជាក់ស្ដែង​តិចតួច ដែល​ធ្វើ​ឲ្យ​តំបន់​ទាំង​នោះ​ងាយ​នឹង​រង​ការ​ទន្ទ្រាន​ខុស​ច្បាប់​ពី​គម្រោង​អភិវឌ្ឍន៍​ឧស្សាហកម្ម​និង​កសិកម្ម​នានា។

មន្ត្រី​ឧទ្យានុរក្ស​ម្នាក់​ស្វែងរក​អន្ទាក់​ដែល​លាក់​នៅ​ក្នុង​ព្រៃ។ ជា​រៀងរាល់​ឆ្នាំ មន្ត្រី​ឧទ្យានុរក្ស​រកឃើញ​អន្ទាក់​រាប់​ពាន់​ខ្សែ​នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ។ អន្ទាក់​ខ្លះ​ធ្វើពី​ខ្សែ​លោហៈ​ម៉ូតូ ដែល​ទាក់​ជាប់​សត្វ​មិន​រើស​មុខ។

XS
SM
MD
LG