ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

khmer mobile app

តើ​អ្នក​មាន​ទូរស័ព្ទ​ទំនើប​ទេ (smartphone)? ឥឡូវ​នេះ​អ្នក​អាច​ទទួល​ព័ត៌មាន​ថ្មីៗ​ពី​វីអូអេ​ដោយ​ផ្ទាល់​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​និង​កុំព្យូទ័រ​បន្ទះ​តូច (tablet)។ វីអូអេ​មាន​កម្មវិធី​ព័ត៌មាន​សម្រាប់ iPhone iPad iPod Touch ព្រម​ទាំង​ទូរស័ព្ទ​ដៃ​ឬ​កុំព្យូទ័រ​បន្ទះ​នានា​ដែល​ប្រើ​កម្មវិធី Android

តើ​មាន​អ្វី​ថ្មី​នៅ​ក្នុងកម្មវិធី version 3.0 សម្រាប់ iOS និង Android?

  1. ការ​រចនា​ថ្មី​មួយ ដោយ​មាន​រូបភព​ធំៗប្រកប​ដោយ​សោភ័ណ្ឌភាព​ និង​មាន​ថែម​ពហុព័ត៌មាន
  2. ការ​កែ​សម្រួល​បញ្ហា​ខាង​បច្ចេកទេសពី​មុនៗ
  3. អត្ថបទ​ព័ត៌មាន​មាន​រួម​បញ្ចូល​តំណ​ភ្ជាប់​ទៅ​ព័ត៌មាន​ដែល​ទាក់ទង
  4. កម្មវិធី​ក៏​អាច​ប្រើ​សេវា Google Chromecast សម្រាប់​ផ្សាយ​វីដេអូ
  5. ការ​បន្ថែម​ប៊ូតុង​ចែកចាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម Google+
  6. មាន​បញ្ចូល​ភាសា​ Creole
  7. កម្មវិធី app នេះ​ដើរ​ក្នុង​កម្មវិធី​ប្រតិបត្តិ iOS8

លក្ខណៈ​ថ្មី​សម្រាប់ Android៖

  1. ទំព័រ​ដើម​អាច​កែប្រែ​ទម្រង់​បាន​តាម​ចំណូល​ចិត្ត
  2. អាច​បញ្ជូន​រូបថត វីដេអូ និង​សំឡេង​នៃ​ព័ត៌មាន​ទៅ​កាន់​កម្មវិធី app ផ្សេង​ទៀត​របស់​ Android
  3. វីដេអូ​អាច​ចុច​ត្រឡប់​ក្រោយ​មើល​ឡើង​វិញ

លក្ខណៈ​ពិសេស​រួម​ផ្សេង​ទៀតមាន៖

  • អាច​ទទួល​ព័ត៌មាន​ជា​៤៤​ភាសា រួម​ទាំង​ភាសា​ខ្មែរ​ផង
  • ព័ត៌មាន​ជា​រូបថត វីដេអូ សំឡេង និង​អត្ថបទ រួម​ទាំង​សំឡេង​ផ្សាយ​ផ្ទាល់
  • កម្មវិធីប្រូកស៊ី (proxy) បង្កប់​មាន​នៅ​ក្នុងកន្លែង​កំណត់​ ដើម្បី​វាង​ការរាំង​ខ្ទប់​អ៊ីនធឺណិត​
  • ការ​បញ្ជូន​ព័ត៌មាន​ទាន់​ហេតុការណ៍
  • ស្តាប់​វិទ្យុ​ជា podcast មិន​បាច់​ចំ​ម៉ោង​ផ្សាយ ហើយ​ដោយ​មិន​ចាំបាច់ទាញ​យក
  • សន្សំ​ពេល​និង​ថ្លៃ​ទាញ​យក ដោយ​ប្រើការ​កំណត់​កម្រិត​ទិន្នន័យ​ទាប
  • ទាញ​យក​ព័ត៌មាន​ជា​អត្ថបទ វីដេអូ រូបថត សម្រាប់​អាន ទស្សនា និង​ស្តាប់​ពេល​មិន​មាន​ភ្ជាប់​ទៅ​អ៊ីនធឺណិត
  • អាច​កំណត់​លំដាប់​និង​រចនាសម្ព័ន្ធព័ត៌មានតាម​ចំណូលចិត្ត
  • អាច​ទាញ​យក​និង​រក្សា​ទុក​ព័ត៌មាន​ពេល​មិន​ភ្ជាប់​ទៅ​អ៊ីនធឺណិត
  • ចែក​រំលែក​ព័ត៌មាន​ជា​អត្ថបទ វីដេអូ និង​រូបថត​ដែល​អ្នក​ចូល​ចិត្ត​តាម​រយៈ​អ៊ីមែល Facebook ឬ Twitter
  • ចែល​រំលែកព័ត៌មាន​តាម​បណ្តាញ​សង្គម Facebook Twitter អ៊ីមែល និង​បណ្តាញ​ផ្សេង​ទៀត
  • ផ្ញើសេចក្តី​រាយការណ៍​របស់​អ្នក​ជា​រូបថត វីដេអូ សំឡេង និងអត្ថបទ ដោយ​ផ្ទាល់​មក​វីអូអេ
XS
SM
MD
LG