ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ព័ត៌មានពេលរាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:59:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ព្រមាន​ប្រើ​វិធានការ​ច្បាប់​ប្រឆាំង​ការ​តវ៉ា ដែល​ដាក់​សម្ពាធ​លើ​តុលាការ​ក្នុង​ករណី​លោក រ៉ុង ឈុន។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល៖ ចលនា​មហា​ជន​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​បាន​ទេ។ អ្នកនេសាទ​ខ្សត់ត្រី ខណៈ​រដូវ​ទឹក​ទន្លេសាប​ហូរ​បញ្ច្រាស​ចូល​បឹង​ទន្លេសាប​យឺត​ជាង​ធម្មតា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សេតវិមាន​និង​គណបក្ស​ប្រជាធិបតេយ្យ និយាយ​ថា​មាន​ការ​ជឿនលឿន​ខ្លះ​ឆ្ពោះ​ទៅ​កាន់​កិច្ច​ព្រមព្រៀង​ជំនួយ​សម្រាប់​គ្រា​មាន​វីរុស​កូរ៉ូណា។ លោក​ប្រធានាធិបតី​ត្រាំ ចាត់​វិធានការ​កម្រិត​ចំនួន​អ្នក​ធ្វើការ​សញ្ជាតិ​បរទេស​ក្នុង​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហព័ន្ធ។ លោក​ប្រធានាធិបតី ត្រាំ​រិះគន់​ទីប្រឹក្សា​សេតវិមាន​ទទួល​បន្ទុក​វីរុស​កូរ៉ូណា។ ក្រុម​អ្នក​បោះឆ្នោត​នៅ​រដ្ឋ​ចំនួន​ ៥ កំពុង​បោះឆ្នោត​បឋម។ ទីផ្សារ​ហ៊ុន​នៅ​អាស៊ី​កើន​ខ្លាំង​ផ្នែក​ផលិតកម្ម។ លោក ត្រាំ ទុក​ពេល​ ៤៥ ថ្ងៃ​ឲ្យ​ក្រុមហ៊ុនMicrosoft សម្រេច​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន TikTok របស់​ចិន។ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ជំរុញ​ឲ្យ​បណ្តា​ប្រទេស និង​បុគ្គល​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់​ថា លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Pompeo និង​អ្នក​ចរចា​ក្រុម​តាលីបង់​ពិភាក្សា​ដំណើរការ​សន្តិភាព​អាហ្វហ្គានីស្ថាន និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

All programs

កម្មវិធី​បន្ទាប់ ០៥:០០ - ០៥:៣០ ៣០ min

ព័ត៌មានពេលព្រឹក
ចុច​មើល​កាលវិភាគ​ផ្សាយ​​ទាំង​មូល​
XS
SM
MD
LG