ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ព័ត៌មាន​ពេល​រាត្រី
សូម​រង់ចាំ

No media source currently available

0:00 0:59:33 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​ពេល​រាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ចំនួន​បី​គឺ អង្គការ​សុខភាព​ពិភពលោក​ (WHO)​ បាន​ជំរុញ​ឲ្យ​កម្ពុជា​រឹត​បន្តឹង​វិធានការ​នៅ​តាម​ច្រក​ចូល​ប្រទេស​ឲ្យ​បាន​ហ្មត់​ចត់​ ដើម្បី​បញ្ចៀស​ការ​នាំ​ចូល​ជំងឺ​កូវីដ១៩ ក្រោយ​កម្ពុជា​ដក​ចេញ​​នូវ​បម្រាម​ធ្វើ​ដំណើរ​ចំពោះ​ប្រទេស​ចំនួន​៦។ សេចក្ដីរាយការណ៍​ទីពីរ​ទាក់ទង​នឹង​បញ្ហា​ចម្រូង​ចម្រាស​រវាង​ក្រុមហ៊ុន​វៀតណាម​ហ័ងអាញ់ យ៉ាឡាយ​(HAGL)​ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី ​ដែល​បាត់​បង់​ដី​ធ្លី​ នៅ​មិន​ទាន់​ដោះស្រាយ​ចេញ​នៅ​ឡើយ។ សេចក្ដីរាយការណ៍​​ទីបី​គឺ​ជំងឺ​កូវីដ១៩​បង្ក​ផលប៉ះពាល់​ដល់​សង្វាក់​ផ្គត់ផ្គង់​សម្លៀក​បំពាក់​និង​កម្មករ​នៅ​តំបន់​អាស៊ី ដែល​ធ្វើ​ឲ្យ​កម្មករ​ត្រូវ​បាត់បង់​ការងារ។ ​ ព័ត៌មាន​អន្តរជាតិ​​មាន​ដូចជា ​សហរដ្ឋអាមេរិក​ចាប់​ផ្ដើម​បិទ​មិន​ឲ្យ​អ្នក​ដំណើរ​មក​ប្រទេស​ប្រេហ្ស៊ីល​ចូល​ក្នុង​ប្រទេស ក្រោយ​ប្រទេស​នេះ​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ច្រើន​លំដាប់​​ទី​ពីរ​ បន្ទាប់​ពី​សហរដ្ឋអាមេរិក។ កប៉ាល់​ដឹក​ប្រេង​របស់​អ៊ីរ៉ង់ ដែល​ចត​នៅ​ក្នុង​ប្រទេស​វ៉េណេហ្ស៊ុយអេឡា​បំពាន​ដល់​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក។ ផ្សារ​ភាគហ៊ុន​​នៅ​តំបន់​អាស៊ី​​និង​នៅ​សហរដ្ឋអាមេរិក​ចាប់​ផ្ដើម​ឡើង​ថ្លៃ​ ដែល​បង្ហាញ​ពី​ការ​រើបឡើង​វិញ​នូវ​សេដ្ឋកិច្ច។ រដ្ឋអាជ្ញា​រុស្ស៊ី​ចង់​ឲ្យ​តុលាការ​ដាក់​ទោស​​ជាប់​ពន្ធនាគារ​យូរ​ឆ្នាំ​ដល់​ពលរដ្ឋ​អាមេរិកាំង​ដែល​ជាប់​ចោទ​ពី​បទ​ចារកម្ម និង​ព័ត៌មានអន្តរជាតិ​​ផ្សេងៗ​ទៀត៕

All programs

កម្មវិធី​បន្ទាប់ ២០:៣០ - ២១:៣០ ១ hour

ព័ត៌មានពេលរាត្រី
ចុច​មើល​កាលវិភាគ​ផ្សាយ​​ទាំង​មូល​
XS
SM
MD
LG