លក្ខខណ្ឌនៃការទទួលបានប្រាក់ពីសហភាពអឺរ៉ុបជារឿយៗ មានលក្ខខណ្ឌលំបាកជាងប្រាក់កម្ចីពីចិន។ ទោះជាការវិនិយោគរបស់ចិននៅប្រទេសស៊ែប៊ី មានចំនួនតិចតួចក៏ដោយ សាធារណជនភាគច្រើនយល់ថា ចិនជាដៃគូសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់។ អ្នកជំនាញមានការបារម្ភពីឥទ្ធិពលចិន និងផលវិបាកនៃប្រាក់កម្ចីចិននៅក្នុងប្រទេសនេះ។