ការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា និងប្រតិបត្តិការយោធាបន្ទាប់មកបានធ្វើឱ្យមានការបែកបាក់កាន់តែខ្លាំងរវាងអ្នកកាន់សាសនាជ្វីហ្វនិងអ្នកកាន់សាសនាអ៊ិស្លាមក្នុងសង្គមអ៊ីស្រាអែល។ ប៉ុន្តែក្រុមគ្រួសារមួយចំនួននៅតែជឿថា ជនជាតិអារ៉ាប់និងជ្វីហ្វអាចនៅជាមួយគ្នា រៀនរស់នៅជាមួយគ្នា និងរៀននៅសាលាជាមួយគ្នា។