ស្ត្រីសូម៉ាលីម្នាក់បានប្រកាសបេក្ខភាពអភិបាលក្រុង St. Louis Park ក្នុងរដ្ឋ Minnesota សហរដ្ឋអាមេរិក។ ប្រសិនបើជាប់ឆ្នោត លោកស្រីនឹងក្លាយជាអភិបាលក្រុងដើមកំណើតសូម៉ាលីកាន់សាសនាឥស្លាមដំបូងគេនៅក្នុងរដ្ឋនេះ។
អ្នកកាន់សាសនាឥស្លាមនៅទីក្រុង Minneapolis រដ្ឋ Minnesota ឥឡូវនេះអាចស្តាប់ការប្រកាសអធិស្ឋាន ៥ ដងក្នុងមួយថ្ងៃពីវិហារឥស្លាមនានានៅក្នុងទីក្រុងបានដោយសារច្បាប់ថ្មី។ លោក Mohamud Mascadde រាយការណ៍អំពីរឿងនេះពីទីក្រុង Minneapolis រដ្ឋ Minnesota។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល៕