ក្នុងកិច្ចប្រឹងប្រែងដើម្បីបង្រ្កាបឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការស្អប់ជនជាតិអាស៊ីក្នុងទីក្រុងញូវយ៉ក ដែលកំពុងកើនចំនួនកាន់តែច្រើននោះ អ្នកស្ម័គ្រចិត្តការពារសន្តិសុខមួយក្រុមដែលមានឈ្មោះថា Guardian Angels បានបង្កើនវត្តមានរបស់ពួកគេនៅក្នុងទីក្រុងនេះ។
អភិបាលរដ្ឋញូវយ៉កលោក Andrew Cuomo ថ្មីៗនេះបានអនុញ្ញាតឲ្យបើកភោជនីយដ្ឋានឡើងវិញ ដោយទទួលភ្ញៀវ២៥%ក្នុងការបន្ធូរបន្ថយការរឹតត្បិតនានាក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា។