ចំនួនសត្វដំរីទឹក Hippo កំពុងកើនខ្លាំងនៅក្នុងបឹង និងទន្លេនៃប្រទេសកូឡុំប៊ី។ នេះជាប្រភេទសត្វរាតត្បាតដែលអ្នកបរិស្ថាននិយាយថាកំពុងបណ្ដេញសត្វព្រៃផ្សេងទៀត និងបង្កគ្រោះថ្នាក់ដល់មនុស្សនៅក្នុងតំបន់។ ឥឡូវនេះ រដ្ឋាភិបាលកូឡុំប៊ីកំពុងប្រឹងប្រែងដើម្បីកាត់បន្ថយពូជសត្វប្រភេទនេះ។