ជំងឺកូវីដ១៩ បានសម្លាប់ពលរដ្ឋអាមេរិកាំងច្រើនជាងជំងឺគ្រុនផ្តាសាយធំកាលពីចន្លោះឆ្នាំ ១៩១៨-១៩១៩ ទៅទៀត។ សិល្បការិនីផ្នែករចនារូបម្នាក់បានប្តេជ្ញាចិត្តថា ជនរងគ្រោះជាង ៧ សែននាក់ ដែលបានបាត់បង់ជីវិតដោយសារជំងឺរលាកផ្លូវដង្ហើមដ៏ប្រល័យមួយនេះ នឹងមិនត្រូវបានគេបំភ្លេចចោលនោះទេ។