រូបិយប័ណ្ណឌីជីថលដែលគាំទ្រដោយមាសរបស់ហ្ស៊ីមបាវ៉េសង្ឃឹមថានឹងកាត់បន្ថយការធ្លាក់តម្លៃ
Your browser doesn’t support HTML5
ធនាគារកណ្តាលនៃប្រទេសហ្ស៊ីមបាវ៉េកាលពីថ្ងៃទី ៨ ខែឧសភា បានបើកដំណើរការរូបិយប័ណ្ណឌីជីថលដែលគាំទ្រដោយមាស ដែលខ្លួនសង្ឃឹមថានឹងកាត់បន្ថយតម្រូវការប្រាក់ដុល្លារអាមេរិកាំង និងការធ្លាក់តម្លៃប្រាក់ដុល្លារហ្ស៊ីមបាវ៉េ។ ប៉ុន្តែអ្នកវិភាគនិយាយថា ទីផ្សារប្តូរប្រាក់បរទេសដែលគ្រប់គ្រងដោយរដ្ឋាភិបាលកំពុងជំរុញឲ្យមានបញ្ហា។ លោក Columbus Mavhunga រាយការណ៍ពីទីក្រុង Harare ប្រទេសហ្ស៊ីមបាវ៉េ។ លោកម៉ែន គឹមសេង នៃវីអូអេ ប្រែសម្រួល៕