អ្នកកាសែត​ស៊ីមបាវ៉េ​ដែល​ធ្លាប់​ត្រូវ​បាន​​ចាប់​ខ្លួន​ច្រើន​ដង​ងាក​ទៅ​តវ៉ា​តាម​រយៈ​តន្ត្រី

Your browser doesn’t support HTML5

លោក Hopewell Chin'ono អ្នកកាសែត​​ប្រឆាំង​អំពើ​ពុករលួយ​របស់​ស៊ីមបាវ៉េ​ដែល​ជាញឹកញាប់​ត្រូវ​បាន​ចាប់​ខ្លួន​ បាន​ងាក​មក​តវ៉ា​តាម​រយៈ​តន្ត្រី​និង​ចម្រៀង​មួយ​បទ​ដែល​លោក​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ ដែល​បទនេះ​​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ ខណៈ​ដែល​លោក Columbus Mavhunga រាយការណ៍​ពីទីក្រុង Harare បទចម្រៀង​ក្រោម​ចំណង​ជើងថា «Dem Loot» ដែល​ត្រូវ​បាន​យក​មក​ច្រៀង​ដោយ​សិល្បករ​ដទៃ ​ហើយ​បាន​បង្ហោះ​ភ្ជាប់ជាមួយ​​សារ​ជាច្រើន ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ព្រមាន​ថា​លោក Chin'ono អាច​ត្រូវ​​គេ​ចាប់​ខ្លួន​ដោយ​សារតែ​ចម្រៀងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តី​ប្រែសម្រួល។