ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyyនិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា គន្លឹះដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននៅក្នុងរបៀបមួយដែលការពារវាមិនឱ្យកើតឡើងម្តងទៀតគឺសាមគ្គីភាពអឺរ៉ុប ដាក់សម្ពាធលើរុស្ស៊ីនិងពង្រឹងអ៊ុយក្រែន។
លោកZelenskyyបាននិយាយនៅពេលដែលលោកទៅបំពេញទស្សនកិច្ចរាជធានីព្រុចសែលដើម្បីថ្លែងសុន្ទរកថាទៅកាន់ពួកមេដឹកនាំសហភាពអឺរ៉ុបហើយនឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិអង្គការអូតង់។ លោកបាននិយាយថា៖ «រុស្ស៊ី នឹងប្រើប្រាស់ជម្រើសការទូតនៅពេលដែលខ្លួនមើលឃើញថាខ្លួនមិនអាចសម្រេចជោគជ័យដោយកម្លាំងបាន។ យើងត្រូវតែបង្កើតស្ថានភាពត្រឹមត្រូវមួយដើម្បីបញ្ចប់សង្គ្រាមនេះ»។
ជំនួបនេះជាឱកាសថ្មីៗបំផុតរបស់លោកប្រធានាធិបតី Zelenskyy ដើម្បីដាក់ជូន «ផែនការជ័យជម្នះ»របស់លោកដល់សម្ពន្ធមិត្តលោកខាងលិច។
នៅក្នុងសុន្ទរកថាទៅកាន់សភាអ៊ុយក្រែនកាលពីថ្ងៃពុធ លោក Zelenskyyបានសង្កត់ពីទស្សនៈរបស់លោកដើម្បីបញ្ចប់ការឈ្លានពានរយៈពេល៣២ខែរបស់រុស្ស៊ី រួមមានការអំពាវនាវឱ្យអញ្ជើញអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌដើម្បីចូលរួមអង្គការអូតង់ហើយនឹងការដាក់ពង្រាយអាវុធដែលមិនមែននុយក្លេអ៊ែរដើម្បីកំញើញភាពគឃ្លើនរបស់រុស្ស៊ី។
ប្រធានអង្គការអូតង់លោក Mark Rutte បាននិយាយកាលពីថ្ងៃពុធថាសមាជិកភាពដែលកើតឡើងដោយយថាហេតុរបស់អ៊ុយក្រែននៅក្នុងអង្គការអូតង់ជា«ការពុំអាចប្រែប្រួលបាន»នៅពេលដែលពេលវេលាមកដល់ ក៏ប៉ុន្តែ ពីព្រោះតែរដ្ឋាភិបាលក្រុងកៀវមិនអាចចូលរួមខណៈដែលមានសង្គ្រាមនេះទេ លោកបានបដិសេធដើម្បីដាក់ពេលវេលានៃការចូលជាសមាជិកភាពនេះទេ។ លោកប្រធានាធិបតី Zelenskyy បានអំពាវនាវម្តងហើយម្តងទៀតដល់រុស្ស៊ីឱ្យដក កងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែនហើយនឹងធ្វើឱ្យខ្សែបន្ទាត់ទឹកដីឡើងវិញរបស់អ៊ុយក្រែនមុនពេលរុស្ស៊ីយកតំបន់ Crimeaជាឧបសម្ព័ន្ធជាឯតោភាគីនៅឆ្នាំ២០១៤ ជាសំណើមួយដែលរដ្ឋាភិបាលក្រុងមូស្គូបានបដិសេធ។
យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានបាញ់ទម្លាក់ដ្រូន២២ គ្រឿងក្នុងចំណោមដ្រូនទាំងអស់៥៦គ្រឿងដែលកងទ័ពរុស្ស៊ីបានប្រើប្រាស់នៅក្នុងការវាយប្រហាររយៈពេលមួយយប់ដៅលើតំបន់នានានៅភាគកណ្តាលនិងខាងលិចប្រទេសអ៊ុយក្រែន៕