លោក Zelenskyy ប្រាប់​ពលរដ្ឋ​អាមេរិកាំង​ថា ប្រាក់​របស់​លោក​អ្នក​មិនមែន​ជា​ជំនួយ​សប្បុរសធម៌​ទេ

Your browser doesn’t support HTML5

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyyបាន​ថ្លែង​សុន្ទរកថា​ទៅកាន់​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ ហើយ​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី Joe Biden កាលពី​ថ្ងៃ​ពុធ​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​រំជួលចិត្ត​មួយ​ទៅកាន់​សហរដ្ឋ​អាមេរិក​ ដើម្បី​ប្រមូល​ការគាំទ្រ​ដៃគូ​អន្តរជាតិ​សំខាន់ៗ​របស់​លោក​ ដើម្បី​ទ្រទ្រង់​ជំនួយ​យោធា​និង​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្នុង​ការប្រយុទ្ធ​របស់​អ៊ុយក្រែន​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី។ ប្រធាន​ការិយាល័យ​របស់ VOA ប្រចាំ​សេតវិមាន​អ្នកស្រី Patsy Widakuswara រាយការណ៍​អំពី​រឿង​នេះ។ អ្នក​នាង ​ទែន សុខស្រីនិត ប្រែសម្រួល​សេចក្តីរាយការណ៍​នេះ៕