នៅក្នុងប្រទេសមួយដែលគណបក្សគ្រប់គ្រងអំណាច បានកាន់អំណាចអស់រយៈពេល៥៧ឆ្នាំ ការទទួលបានការគាំទ្រពីយុវជនក្មេងៗនិងអ្នកបោះឆ្នោតលើកដំបូងជាការណ៍សំខាន់។
រាយការណ៍ដោយ Kate Lamb
ទីក្រុង Kuala Lumpur៖ ប្រទេសម៉ាឡេស៊ី កំពុងរៀបចំការបោះឆ្នោតផ្តាច់ព្រាត់នៅថ្ងៃអាទិត្យនេះ ដែលត្រូវគេរំពឹងថា មានការប្រកៀកគ្នាបំផុតនៅក្នុងប្រវត្តិសាស្រ្ត។ នៅក្នុងប្រទេសមួយដែលគណបក្សគ្រប់គ្រងអំណាច បានកាន់អំណាចអស់រយៈពេល៥៧ឆ្នាំ ការទទួលបានការគាំទ្រពីយុវជនក្មេងៗនិងអ្នកបោះឆ្នោតលើកដំបូងជាការណ៍សំខាន់។
ផ្លូវនានាក្នុងរដ្ឋធានី Kuala Lumpur មានដាក់ទង់ជាតិព័ណខៀវនិងសញ្ញាជញ្ជីងយុត្តិធ៌ម។ វា ជាទង់ជាតិយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្ស Barisan National ដែលជាគណបក្សចម្រុះកំពុងដឹកនាំប្រទេសរបស់នាយករដ្ឋមន្រ្តី Razak Najib។
នាយករដ្ឋមន្រ្តី កំពុងកាន់តំណែង នឹងតទល់ទល់មួយទល់និងមួយជាមួយអតីតឧបនាយករដ្ឋមន្រ្តី Anwar Ibrahim ដែលបានជាប់គុកអស់រយៈពេលជាច្រើនឆ្នាំលើបទចោទប្រកាន់ពុករលួយនិងការស្រឡាញ់ភេទដូចគ្នា។
គណបក្សចម្រុះដែលកំពុងកាន់អំណាច សង្ឃឹមថា នឹងឈ្នះយកមកវិញនូវការគាំទ្រយ៉ាងសម្បើមរបស់លោក Anwar នៅក្នុងការបោះឆ្នោតឆ្នាំ២០០៨នៅពេលដែលខ្លួន បានចាញ់ការបោះឆ្នោតនៅរដ្ឋ៥នៃរដ្ឋទាំងអស់ចំនួន១៣ទៅគណបក្សប្រឆាំងនិងសំឡេង២ភាគ៣របស់ខ្លួននៅក្នុងសភា។
នៅឆ្នាំនេះ ដោយមានពួកអ្នកបោះឆ្នោតជាង២៣ភាគរយនៅក្រោមអាយុ៣០ឆ្នាំ និងអ្នកបោះឆ្នោតលើកដំបូង២លាននាក់ មានការប្រយុទ្ធគ្នាដើម្បីស្វែងរកការគាំទ្រពីយុវជនក្មេងៗម៉ាឡេស៊ី។
Vicent Qwan ជាវិស្វករ អាយុ៣៤ ដែលរស់នៅជាយក្រុង Bangsar ជាមណ្ឌលប្រកួតប្រជែងដ៏ក្តៅគគុក នៅក្នុងទីក្រុង Kuala Lumpur ។
តំណាងឲ្យសំឡេងឆ្នោតមិនគាំទ្របេក្ខជនណាមួយ Vincent និយាយថា លោក នឿយហត់ពីការឮពីអំពើពុករលួយរបស់រដ្ឋាភិបាល ហើយ វា ជាពេលវេលាសម្រាប់ពួកគណបក្សចម្រុះដែលកំពុងកាន់អំណាច ចុះពីតំណែងហើយ។
«ខ្ញុំ រំពឹងនឹងមានការផ្លាស់ប្តូររដ្ឋាភិបាល។ មូលហេតុសំខាន់ ខ្ញុំ ចង់ឲ្យប៉ូលិសធ្វើការជាប៉ូលិស ចៅក្រមធ្វើការជាចៅក្រម គ្រាន់តែបម្រើអ្វីដែលពួកគេ ត្រូវធ្វើ»។
បើនិយាយពីបណ្តាញសង្គមនិងបណ្តាញព័ត៌មានតាម Website ពួកអ្នកវិភាគនិយាយថា ពួកក្មេងៗម៉ាឡេស៊ី កំពុងប្រើប្រាស់ជាឧបករណ៍នយោបាយកាន់តែខ្លាំងឡើង។
កាសែត ស្ថានីយទូរទស្សន៍និងវិទ្យុ ភាគច្រើនកាន់កាប់ដោយរដ្ឋាភិបាលម៉ាឡេស៊ី ហើយលម្អៀងយ៉ាងខ្លាំងទៅខាងគណបក្សកំពុងកាន់អំណាច។
លោក Vincent Qwan និយាយថា លោកបាត់បង់ជំនឿលើសារព័ត៌មានជាយូរយារណាស់មកហើយ។
«ខ្ញុំ មិនទុកចិត្តបណ្តាញផ្សាយព័ត៌មានក្នុងស្រុកទៀតទេ។ ខ្ញុំ មិនទុកចិត្តទូរទស្សន៍ កាសែតទៀតទេ។ ដូច្នេះ មានតែប្រភពព័ត៌មានតាមប្រព័ន្ធ Internet តែមួយគត់ មានការជជែកយ៉ាងច្រើនដោយសាធារណជននៅលើប្រព័ន្ធ Internet ។ ខ្ញុំ ជឿជាក់ថា វាជាការសមហេតុផលខ្លាំងជាងបើប្រៀបធៀបទៅនឹងសារព័ត៌មានលម្អៀងលើវិទ្យុ ទូរទស្សន៍ម៉ាឡេស៊ីនោះ»។
ប៉ុន្តែ គ្មានការចាប់ពិរុទ្ធតាម Internet ទេ ហើយសារព័ត៌មានតាមប្រព័ន្ធ Internet ដូចជា Malaysiakini បានត្រូវបំពេញយ៉ាងឆាប់រហ័សដោយចំណង់ចំណូលចិត្តសាធារណជនចំពោះព័ត៌មានឯករាជ្យនេះ។
ព័ត៌មានតាម Internet ជារឿយៗ បានរិះគន់រដ្ឋាភិបាលហើយកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបោះពុម្ភផ្សាយរឿងអំពីការចោទប្រកាន់ការលួចបន្លំសន្លឹកឆ្នោតនិងរឿងអាស្រូវពុករលួយរបស់រដ្ឋាភិបាល រឿងខ្លះ បានត្រូវគេបិទចោលក្នុងបណ្តាញផ្សាយព័ត៌មានរដ្ឋ។
លោក Steven Gan បណ្ណាធិការ Malaysiakini និយាយថា ប្រព័ន្ធ Internet បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សំឡេងផ្សេង។
«មនុស្សខ្លះ និយាយពីភាពខុសគ្នារវាងបណ្តាញផ្សាយព័ត៌មានតាមបែបបុរាណនិងបណ្តាញផ្សាយព័ត៌មានតាមបែបប្រព័ន្ធ Internet គឺដូចជាឋានសួគ៌និងផែនដីអញ្ចឹង។ មានភាពខុសគ្នាយ៉ាងខ្លាំងនៅត្រង់នេះ។ អ្វីដែលលោក អ្នក អានក្នុងបណ្តាញផ្សាយព័ត៌មានសំខាន់ៗ មានបញ្ហាជាច្រើនដែលមិនត្រូវបានគេរាយការណ៍ក្នុងបណ្តាញផ្សាយព័ត៌មានសំខាន់ៗតែបានត្រូវគេរាយការណ៍ក្នុងបណ្តាញផ្សាយព័ត៌មាន Internet»។
គណបក្សកំពុងដឹកនាំប្រទេស ក៏បានពង្រឹងវត្តមានរបស់ខ្លួននៅតាមប្រព័ន្ធ Internet ដែរ ដោយចាប់បង្ហោះព័ត៌មានខ្លីៗរបស់ខ្លួនហើយ កំពុងចំណាយប្រាក់យ៉ាងច្រើនឃោសនាតាមប្រព័ន្ធInternet ។
ពួកអ្នកវិភាគ បានចាត់ទុកការឃោសនាការបោះឆ្នោតតាមបណ្តាញផ្សាយព័ត៌មានសង្គមលើកដំបូងរបស់ម៉ាឡេស៊ីថា បានដើរតួនាទីជាសមរភូមិប្រព័ន្ធ Internet ខាងនយោបាយ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន