ទីក្រុងប៉ារីស៖ នៅពេលនេះ អ្វីដែលហៅថាក្រុមអ្នកស្នេហាជាតិវ័យក្មេងដែលគាំទ្រប្រធានាធិបតីកំពុងកាន់តំណែងឈ្មោះ Lurent Gbagbo នៃប្រទេស Coted’Ivoire គំរាមកំហែងធ្វើបាតុកម្មតាមផ្លូវប្រឆាំងនឹងគូប្រជែងរបស់លោក គឺលោកAlassane Ouattara ដែលត្រូវបានទទួលស្គាល់ជាប្រធានាធិបតីដោយអន្តរជាតិ។
កាលពីថ្ងៃសុក្រ លោកឆាលប្លេហ្គូដ (Charles Ble Goude) មេដឹកនាំនៃក្រុមអ្នកស្នេហាជាតិវ័យក្មេងដែលនៅពេលនេះកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុវជននៅក្នុងរដ្ឋាភិបាលមានជម្លោះរបស់លោក បាហ្កបូ(Gbagbo)បានធ្វើការព្រមានជាថ្មីទៀតប្រឆាំងនឹងលោកវ៉ាតារ៉ា(Ouattara)និងអ.ស.ប.។
លោក ហ្គូដ(Goude) និយាយថា ប្រសិនបើនៅក្រោយថ្ងៃទីមួយខែមករា ក្រុមអ្នកថែរក្សាសន្តិភាពរបស់អ.ស.ប.នៅតែការពារលោក វ៉ាតារ៉ា (Ouattara) នៅក្នុងសណ្ឋាគារ Golf នៅក្នុងក្រុងអាប៊ីដហ្សង់(Abidjan)ដែលជាក្រុងធំនាផ្នែកខាងត្បូងប្រទេស ក្រុមអ្នកស្នេហាជាតិវ័យក្មេងនឹងបំពេញការទទួលខុសត្រូវរបស់ពួកគេដោយខ្លួនគេផ្ទាល់ហើយនឹងរំដោះអាគារនោះដែលមានកំផែងព័ទ្ធជុំវិញ។
លោក ប្លេហ្គូដ (Ble Goude)ថ្លែងថា លោកកំពុងមើលថាតើក្រុមអ្នកថែរក្សាសន្តិភាពអ.ស.ប.នឹងបង្ខិតបង្ខំលោក វ៉ាតារ៉ា(Ouattara) ឱ្យចាកចេញពីទីនោះឬទេ។ លោកនិយាយថា ប្រសិនបើអ.ស.ប.មិនធ្វើដូច្នេះទេ ក្រុមអ្នកស្នេហាជាតិវ័យក្មេងនឹងសម្រេចចិត្តត្រូវចាត់វិធានការបែបណា។
អតីតមេដឹកនាំនិស្សិតរូបនេះបានឋិតនៅក្នុងបញ្ជីមួយរបស់អ.ស.ប.ស្តីពីការផ្អឹបធនធាននិងការដាក់ទណ្ឌកម្មខាងការធ្វើដំណើរចាប់តាំងពីឆ្នាំ២០០៦មកដោយសារបានញុះញង់ឱ្យមានអំពើហិង្សាដោយហ្វូងមនុស្សកាលពីពេលមុន។
ក្រោយពីសកម្មភាពមួយក្នុងបណ្តាសកម្មភាពកាលពីពេលមុនៗរបស់លោកកាលពីបីបួនឆ្នាំមុននេះបានបង្ខំឱ្យពួកអ្នកសម្របសម្រួលសន្តិភាពអន្តរជាតិសុខចិត្តដកខ្លួនតាមសេចក្តីស្នើសុំដែលពួកគេបានធ្វើ។ លោក ប្លេហ្គូដ (Ble Goude) បាននិយាយដូច្នេះទៅកាន់វីអូអេ។
«នៅពេលនេះ នេះជាជ័យជំនះមួយ។ ដូច្នេះ ខ្ញុំបានសុំដល់ក្រុមអ្នកស្នេហាជាតិវ័យក្មេងទាំងអស់ដែលមានវិន័យឱ្យចាកចេញពីផ្លូវថ្នល់ហើយវិលទៅផ្ទះវិញ។ នៅថ្ងៃណាដែលខ្ញុំនឹងឃើញថាមានគ្រោះថ្នាក់ឬខ្ញុំមានអារម្មណ៍ថានឹងមានគ្រោះថ្នាក់ខ្ញុំនឹងសុំឱ្យពួកគេវិលត្រទ្បប់មកកាន់ផ្លូវថ្នល់វិញ»។
ពួកសមាជិកស្នូលនៃក្រុមនេះមានរួមបញ្ចូលពួកសកម្មជននិស្សិតកាលពីពេលមុននិងនៅពេលបច្ចុប្បន្ន ព្រមទាំងក្រុមបុរសវ័យក្មេងគ្មានការងារធ្វើមកពីក្រុមពូជសាសន៍នានាក្នុងផ្នែកខាងត្បូងនិងផ្នែកខាងលិចប្រទេស។
លោកស្តេហ្វិនស៊្មីត (Stephen Smith) ជានរវិទូម្នាក់មានមូលដ្ឋានក្នុងស.រ.អ.ដែលបានធ្វើការកាលពីមុនជាអ្នកកាសែតម្នាក់ក្នុងប្រទេស Cote d’Ivoire។
លោកនិយាយថាក្រុមអ្នកស្នេហាជាតិវ័យក្មេងអាចធ្វើឱ្យមានវិបត្តិកាន់តែធ្ងន់ធ្ងរថែមទៀតដល់ប្រទេសនេះដែលកំពុងមានវិបត្តិគួរឱ្យព្រួយបារម្ភរួចស្រេចហើយនោះ។
«នេះជាការប្រយុទ្ធនៅតាមផ្លូវ នេះជាការប្រយុទ្ធដើម្បីអ្វីដែលជួនកាលជនជាតិCote d’Ivoire និយាយថាជាក្រសួងផ្លូវថ្នល់ ដែលមានន័យថាជាជនត្រួតត្រាកន្លែងសាធារណៈ ហើយប្រសិនបើពួកគេអាចប្រមូលមនុស្សជួនកាលដោយឱ្យលុយកាក់ ក៏ប៉ុន្តែពីមុនក៏មានពួកអ្នកគាំទ្រលោក Gbagbo ច្រើននាក់ដែរ។ លោក បាហ្គបូ (Gbagbo )បានទទួលសន្លឹកឆ្នោតគាំទ្រ៤៥ ៤៦ភាគរយ ដូច្នេះមានមនុស្សដែលឈរពីក្រោយលោកយ៉ាងពិតប្រាកដ។ ប្រសិនបើពួកអ្នកទ្រទ្រង់លោក បាហ្គបូ (Gbagbo)មកប្រមូលផ្តុំគ្នាគឺអាចមានមនុស្ស១សែន ២សែននាក់ប្រមូលផ្តុំគ្នាក្នុងក្រុង អាប៊ីដហ្សង់ (Abidjan )ដែលនាំឱ្យមានការបំភិតបំភ័យ ហើយការណ៍នេះនាំឱ្យមនុស្សឯទៀតៗមានអារម្មណ៍ថាគ្មានវិធីអ្វីដែលពួកគេនឹងអាចធ្វើឱ្យលោក បាហ្គបូ ( Gbagbo)បោះបង់អំណាចទេ»។
ក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេស Cote d’Ivoire បានបោះចោលសន្លឹកឆ្នោតនៃការបោះឆ្នោតកាលពីថ្ងៃទី២៨ខែវិច្ឆិកាមកពីផ្នែកខាងជើងប្រទេសដែលឋិតនៅក្រោមការត្រួតត្រារបស់ពួកអតីតឧទ្ទាម ដោយផ្តល់ជ័យជំនះឱ្យលោក បាហ្គបូ(Gbagbo)។
ក៏ប៉ុន្តែ អ.ស.ប.ដែលជួយចាត់ចែងការបោះឆ្នោតនេះបាននិយាយថាលោក វ៉ាតារ៉ា (Ouattara)ដែលមានប្រជាប្រិយភាពខ្លាំងណាស់ក្នុងប៉ែកខាងជើងប្រទេស បានឈ្នះឆ្នោតច្រើន។ នៅពេលនេះ អង្គការអន្តរជាតិនានាកំពុងគំរាមកំហែងប្រើប្រាស់កម្លាំងប្រឆាំងនឹងលោកបាហ្គបូ(Gbagbo)ប្រសិនបើលោកមិនចុះចេញពីអំណាចទេ។
ប្រែសម្រួលដោយ ឈឹម សុមេធ
ក្រុម Young Patriots គំរាមត្រឡប់មកវិញក្នុងប្រទេស Cote d'Ivoire
រាយការដោយ Lisa Bryant
ទីក្រុងប៉ារីស៖ នៅពេលនេះ អ្វីដែលហៅថាក្រុមអ្នកស្នេហាជាតិវ័យក្មេងដែលគាំទ្រប្រធានាធិបតីកំពុងកាន់តំណែងឈ្មោះ Lurent Gbagbo នៃប្រទេស Coted’Ivoire គំរាមកំហែងធ្វើបាតុកម្មតាមផ្លូវប្រឆាំងនឹងគូប្រជែងរបស់លោក គឺលោកប្រធានាធិបតី Alassane Ouattara ដែលបានត្រូវទទួលស្គាល់ជាអន្តរជាតិ។
កាលពីថ្ងៃសុក្រ លោកឆាលប្លេហ្គូដ (Charles Ble Goude) មេដឹកនាំនៃក្រុមអ្នកស្នេហាជាតិវ័យក្មេងដែលនៅពេលនេះកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុវជននៅក្នុងរដ្ឋាភិបាលមានជម្លោះរបស់លោក បាហ្កបូ (Gbagbo) បានធ្វើការព្រមានជាថ្មីទៀតប្រឆាំងនឹងលោកវ៉ាតារ៉ា (Ouattara) និងអ.ស.ប.។
លោក ហ្គូដ (Goude) និយាយថាប្រសិនបើនៅក្រោយថ្ងៃទីមួយខែមករា ក្រុមអ្នកថែរក្សាសន្តិភាពរបស់អ.ស.ប. នៅតែការពារលោក វ៉ាតារ៉ា (Ouattara) នៅក្នុងសណ្ឋាគារ Golf នៅក្នុងក្រុងអាប៊ីដហ្សង់ (Abidjan) ដែលជាក្រុងធំនាផ្នែកខាងត្បូងប្រទេសក្រុមអ្នកស្នេហាជាតិវ័យក្មេងនឹងបំពេញការទទួលខុសត្រូវរបស់ពួកគេដោយខ្លួនគេផ្ទាល់ហើយនឹងរំដោះអាគារនោះដែលមានកំផែងព័ទ្ធជុំវិញ។
លោក ប្លេហ្គូដ (Ble Goude) ថ្លែងថាលោកកំពុងមើលថាតើក្រុមអ្នកថែរក្សាសន្តិភាពអ.ស.ប. នឹងបង្ខិតបង្ខំលោកវ៉ាតារ៉ា (Ouattara) ឱ្យចាកចេញពីទីនោះឬទេ។លោកនិយាយថា ប្រសិនបើអ.ស.ប. មិនធ្វើដូច្នេះទេ ក្រុមអ្នកស្នេហាជាតិវ័យក្មេងនឹងសម្រេចចិត្តត្រូវចាត់វិធានការបែបណា។
អតីតមេដឹកនាំនិស្សិតរូបនេះបានឋិតនៅក្នុងបញ្ជីមួយរបស់អ.ស.ប. ស្តីពីការផ្អឹបធនធាននិងការដាក់ទណ្ឌកម្មខាងការធ្វើដំណើរចាប់តាំងពីឆ្នាំ២០០៦មកដោយសារបានញុះញង់ឱ្យមានអំពើហិង្សាដោយហ្វូងមនុស្សកាលពីពេលមុន។
ក្រោយពីសកម្មភាពមួយក្នុងបណ្តាសកម្មភាពកាលពីពេលមុនៗរបស់លោកកាលពីបីបួនឆ្នាំមុននេះបានបង្ខំឱ្យពួកអ្នកសម្របសម្រួលសន្តិភាពអន្តរជាតិសុខចិត្តដកខ្លួនតាមសេចក្តីស្នើសុំដែលពួកគេបានធ្វើ។ លោក ប្លេហ្គូដ (Ble Goude) បាននិយាយដូច្នេះទៅកាន់វីអូអេ។
«នៅពេលនេះ នេះជាជ័យជំនះមួយ។ ដូច្នេះ ខ្ញុំបានសុំដល់ក្រុមអ្នកស្នេហាជាតិវ័យក្មេងទាំងអស់ដែលមានវិន័យឱ្យចាកចេញពីផ្លូវថ្នល់ហើយវិលទៅផ្ទះវិញ។ នៅថ្ងៃណាដែលខ្ញុំនឹងឃើញថាមានគ្រោះថ្នាក់ឬខ្ញុំមានអារម្មណ៍ថានឹងមានគ្រោះថ្នាក់ខ្ញុំនឹងសុំឱ្យពួកគេវិលត្រទ្បប់មកកាន់ផ្លូវថ្នល់វិញ»។
ពួកសមាជិកស្នូលនៃក្រុមនេះមានរួមបញ្ចូលពួកសកម្មជននិស្សិតកាលពីពេលមុននិងនៅពេលបច្ចុប្បន្ន ព្រមទាំងក្រុមបុរសវ័យក្មេងគ្មានការងារធ្វើមកពីក្រុមពូជសាសន៍នានាក្នុងផ្នែកខាងត្បូងនិងផ្នែកខាងលិចប្រទេស។
លោកស្តេហ្វិនស៊្មីត (Stephen Smith) ជានរវិទូម្នាក់មានមូលដ្ឋានក្នុងស.រ.អ. ដែលបានធ្វើការកាលពីមុនជាអ្នកកាសែតម្នាក់ក្នុងប្រទេស Cote d’Ivoire។
លោកនិយាយថាក្រុមអ្នកស្នេហាជាតិវ័យក្មេងអាចធ្វើឱ្យមានវិបត្តិកាន់តែធ្ងន់ធ្ងរថែមទៀតដល់ប្រទេសនេះដែលកំពុងមានវិបត្តិគួរឱ្យព្រួយបារម្ភរួចស្រេចហើយនោះ។
«នេះជាការប្រយុទ្ធនៅតាមផ្លូវ នេះជាការប្រយុទ្ធដើម្បីអ្វីដែលជួនកាលជនជាតិ Cote d’Ivoire និយាយថាជាក្រសួងផ្លូវថ្នល់ ដែលមានន័យថាជាជនត្រួតត្រាកន្លែងសាធារណៈ ហើយប្រសិនបើពួកគេអាចប្រមូលមនុស្សជួនកាលដោយឱ្យលុយកាក់ ក៏ប៉ុន្តែពីមុនក៏មានពួកអ្នកគាំទ្រលោក Gbagbo ច្រើននាក់ដែរ។ លោក បាហ្គបូ (Gbagbo ) បានទទួលសន្លឹកឆ្នោតគាំទ្រ៤៥ ៤៦ភាគរយ ដូច្នេះមានមនុស្សដែលឈរពីក្រោយលោកយ៉ាងពិតប្រាកដ។ ប្រសិនបើពួកអ្នកទ្រទ្រង់លោក បាហ្គបូ (Gbagbo) មកប្រមូលផ្តុំគ្នាគឺអាចមានមនុស្ស១សែន ២សែននាក់ប្រមូលផ្តុំគ្នាក្នុងក្រុង អាប៊ីដហ្សង់ (Abidjan ) ដែលនាំឱ្យមានការបំភិតបំភ័យ ហើយការណ៍នេះនាំឱ្យមនុស្សឯទៀតៗមានអារម្មណ៍ថាគ្មានវិធីអ្វីដែលពួកគេនឹងអាចធ្វើឱ្យលោក បាហ្គបូ ( Gbagbo) បោះបង់អំណាចទេ»។
ក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេស Cote d’Ivoire បានបោះចោលសន្លឹកឆ្នោតនៃការបោះឆ្នោតកាលពីថ្ងៃទី២៨ខែវិច្ឆិកាមកពីផ្នែកខាងជើងប្រទេសដែលឋិតនៅក្រោមការត្រួតត្រារបស់ពួកអតីតឧទ្ទាម ដោយផ្តល់ជ័យជំនះឱ្យលោក បាហ្គបូ (Gbagbo)។
ក៏ប៉ុន្តែ អ.ស.ប. ដែលជួយចាត់ចែងការបោះឆ្នោតនេះបាននិយាយថាលោក វ៉ាតារ៉ា (Ouattara) ដែលមានប្រជាប្រិយភាពខ្លាំងណាស់ក្នុងប៉ែកខាងជើងប្រទេស បានឈ្នះឆ្នោតច្រើន។ នៅពេលនេះ អង្គការអន្តរជាតិនានាកំពុងគំរាមកំហែងប្រើប្រាស់កម្លាំងប្រឆាំងនឹងលោកបាហ្គបូ (Gbagbo)ប្រសិនបើលោកមិនចុះចេញពីអំណាចទេ។
ប្រែសម្រួលដោយ ឈឹម សុមេធ