២០ ឆ្នាំក្រោយមកនៃសង្គ្រាមរបស់អាមេរិកនៅអ៊ីរ៉ាក់
Your browser doesn’t support HTML5
ថ្ងៃទី ១៩ ខែមីនាកន្លងទៅនេះគឺជាខួប ២០ ឆ្នាំចាប់តាំងពីពេលដែលអតីតប្រធានាធិបតីអាមេរិកលោក George W. Bush បានបញ្ជាឱ្យកងទ័ពអាមេរិកចូលលុកលុយប្រទេសអ៊ីរ៉ាក់មក។ នៅពេលសព្វថ្ងៃនេះ កងទ័ពអាមេរិកមួយចំនួននៅតែស្ថិតក្នុងប្រទេសអ៊ីរ៉ាក់នៅឡើយក្នុងនាមជាដៃគូដ៏សំខាន់មួយ មិនមែនជាគូសត្រូវដូចក្នុងឆ្នាំ ២០០៣ នោះឡើយ។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេប្រចាំក្រសួងការពារជាតិអាមេរិកអ្នកស្រី Carla Babb រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖