កម្រងរូបភាព៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន Xi Jinping មកកាន់កម្ពុជា

សិស្សនិស្សិតដាក់បដារូបប្រធានាធិបតីចិនលោក Xi Jinping និងរូបព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី នៅឯព្រលានយន្តអន្តរជាតិភ្នំពេញ ក្រុងភ្នំពេញ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

ប្រធានាធិបតីចិនលោក Xi Jinping ធ្វើដំណើរចុះពីយន្តហោះពេលមកដល់ព្រហានយន្តហោះអន្តរជាតិភ្នំពេញ ក្រុងភ្នំពេញ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

រុមអ្នកសារព័ត៌មានរង់ចាំថតការមកដល់របស់លោកប្រធានាធិបតីចិនលោក Xi Jinping នៅឯព្រលានយន្តអន្តរជាតិភ្នំពេញ ក្រុងភ្នំពេញ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។ ក្នុងដំណើរទស្សនកិច្ចថ្ងៃទីមួយនេះ គេសង្កេតឃើញថាមានការរឹតត្បិតដល់ការចុះយកព័ត៌មាន របស់អ្នកសារព័ត៌មានកម្ពុជាមួយចំនួនផងដែរ។ (ឡេង ឡែន/VOA)

ប្រជាពលរដ្ឋកាន់បដារូបប្រធានាធិបតីចិនលោក Xi Jinping និងរូបព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី ខណៈពេលរង់ចាំការមកដល់របស់លោកប្រធានាធិបតី នៅក្រុងភ្នំពេញ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
កងកម្លាំងសន្តិសុខធ្វើល្បាត ខណៈពេលប្រជាជនរង់ចាំទទួលស្វាគមន៍ការមកដល់របស់ប្រធានាធិបតីចិនលោក Xi Jinping នៅក្រុងភ្នំពេញ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)