ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ស្របពេលដែលភាគីទាំងពីរដោះស្រាយការខ្វែងគំនិតគ្នា និងធ្វើការរួមគ្នាដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានានៅលើពិភពលោក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។
គេនៅមិនច្បាស់ទេថាតើសហរដ្ឋអាមេរិកនិងចិនអាចបង្កើតដំណោះស្រាយ «ត្រឹមត្រូវ» នៃការត្រូវរ៉ូវគ្នាមានសារៈសំខាន់ចំពោះពិភពលោក ឬក៏អត់នោះ។ នេះបើតាមការបញ្ជាក់របស់លោក Xi នៅក្នុងលិខិតមួយច្បាប់ដែលលើកឡើងនៅឯពិធីពិសាអាហារពេលល្ងាចប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិទំនាក់ទំនងសហរដ្ឋអាមេរិក-ចិនដែលមានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុង New York។
ការអំពាវនាវរបស់លោក Xi ឱ្យមានទំនាក់ទំនងទ្វេភាគីដែលមានស្ថិរភាពជាងមុនដែលលោក Xi និយាយថា គួរតែកសាងឡើងលើគោលការណ៍នៃ«ការគោរពគ្នាទៅវិញទៅមក ការរួមរស់ជាមួយគ្នាដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ» នេះបានធ្វើឡើងមុនពេលដែលរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ធ្វើទស្សនកិច្ចដ៏សំខាន់មួយទៅកាន់សហរដ្ឋអាមេរិកនៅក្នុងសប្ដាហ៍នេះ។
ទស្សនកិច្ចពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ខាងមុខរបស់លោក Wang នេះនឹងក្លាយជាទំនាក់ទំនងដោយផ្ទាល់កម្រិតខ្ពស់បំផុតជាមួយនឹងសហរដ្ឋអាមេរិក មុនពេលជំនួបដែលគេរំពឹងទុករវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងលោក Xi ចូលមកដល់នៅឯកិច្ចប្រជុំរបស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងទីក្រុង San Francisco៕
ទីក្រុងប៉េកាំង —