ទីក្រុងBudapest៖ បុរសជនជាតិហុងហ្គ្រីអាយុ៩៨ឆ្នាំ ដែលជាជនសង្ស័យនៃឧក្រិដ្ឋកម្ម Nazi បានស្លាប់នៅក្នុងមន្ទីរពេទ្យ នៅពេលរង់ចាំការជំនុំជម្រះពីបទបញ្ជូនជនជាតិជ្វីស្ហចំនួន១ម៉ឺន៦ពាន់នាក់ទៅជំរំមរណៈ។ បុរសនេះមានឈ្មោះនៅផ្នែកខាងលើនៃបញ្ជីឈ្មោះជនសង្ស័យឧក្រិដ្ឋកម្ម Nazi ដែលរលោះម្តងម្នាក់ៗ សឹងតែអស់ទៅហើយនោះ។
Stefan Boss រាយការណ៍ឲ្យវីអូអេពីទីក្រុង Budapest មកថា មរណភាពរបស់លោកLaszlo Csatary ត្រូវគេប្រកាសកាលពីថ្ងៃច័ន្ទ។
មេធាវីរបស់លោក Laszlo Csatary បាននិយាយថា ជនសង្ស័យក្នុងឧក្រិដ្ឋកម្មសង្គ្រាម Nazi នេះបានស្លាប់នៅក្នុងមន្ទីរពេទ្យកាលពីចុងសប្តាហ៍ ដោយសារជំងឺរលាកសួត។ មរណភាពរបស់លោកគឺជាការខាតបង់សម្រាប់ដំណើរការស្វែងរកយុត្តិធម៌ដោយជនរងគ្រោះដោយសារឧក្រិដ្ឋកម្ម Nazi។
លោក Csatary ត្រូវសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងការបញ្ជូនជនជាតិជ្វីហ្វដល់ទៅ១៥៧០០នាក់ចេញពីទីក្រុងមួយក្នុងប្រទេសស្លូវ៉ាគីបច្ចុប្បន្នទៅកាន់ជំរំមរណៈ អំឡុងសង្គ្រាមលោកលើកទី២។ ក្រោយពីត្រូវកាត់ទោសប្រហារជីវិតដោយកំបាំងមុខក្នុងឆ្នាំ១៩៤៨ លោក Csatary បានទៅប្រទេសកាណាដា ហើយបានរស់នៅ និងធ្វើជាអ្នកលក់វត្ថុសិល្បៈ មុនពេលលោកត្រូវដកសញ្ជាតិក្នុងទសវត្សរ៍១៩៩០។
លោកបានវិលត្រឡប់ទៅប្រទេសហុងហ្គ្រីវិញ ហើយបានរស់នៅដោយសុខសាន្តអស់រយៈពេលច្រើនឆ្នាំ។ រដ្ឋអាជ្ញាទើបតែចាប់ផ្តើមធ្វើការស៊ើបអង្កេតករណីរបស់លោកក្នុងចុងឆ្នាំ២០១១ ក្រោយពីមានការគាបសង្កត់ពីមជ្ឈមណ្ឌល Simson Wiesenthal ដែលតាមរកមុខឧក្រិដ្ឋជន Nazi។
ជាយថាហេតុ លោក Csatary ត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការជួយបញ្ជូនជនជាតិជ្វីស្វក្នុងឆ្នាំ១៩៤៤ចេញពីតំបន់ជនជាតិភាគតិចនៅ Kassa ដែលបច្ចុប្បន្ននេះគេហៅថា តំបន់ Kosice ។
អតីតមន្ត្រីប៉ូលិសនេះក៏ត្រូវសង្ស័យថា បានវ៉ៃធ្វើបាបសិក្ខាកាមជនជាតិជ្វីស្ហ ដោយវ៉ៃនឹងដៃ ឬវ៉ៃនឹងខ្សែតី ដោយមិនមានហេតុផលអ្វីសោះ ហើយមិនគិតថា ជាស្រី ប្រុស ក្មេង ចាស់ ឈឺ ឬក៏ជានោះទេ។
លោក Csatary ត្រូវឃុំឃាំងក្នុងផ្ទះក្នុងខែមិថុនា កាលពីឆ្នាំទៅ ហើយសកម្មជនសិទ្ធិមនុស្សបានទាមទារឲ្យតុលាការកាត់ទោសលោក។
នៅពេលមនុស្សជាច្រើនឈរជាជួរប្រទាក់គ្នា ពួកគេទាំងក្មេង ទាំងចាស់ស្រែកនៅក្រៅផ្ទះរបស់លោកនៅទីក្រុង Budapest ថា ពួកគេមិនអាចភ្លេចបានទេ។
ជាយថាហេតុ តុលាការបានផ្អាកការកាត់ទោសលោក Csatary ដោយនិយាយថា លោកត្រូវកាត់ទោសរួចហើយ។
ប៉ុន្តែអ្នកតវ៉ាខ្លះសង្ស័យថា ការកាត់ទោសមនុស្សចាស់ដែលជរាជិតស្លាប់នេះធ្វើឡើងមិនយុត្តិធម៌ទេ។
ប៉ុន្តែ Efraim Zuroff ដែលជានាយកការិយាល័យនៅ Jerusalem នៃមជ្ឈមណ្ឌល Simson Wiesenthal ជឿថា ការស្វែងរកយុត្តិធម៌ជារឿងដែលត្រូវធ្វើ ហើយមិនអាចថា ហួសពេលនោះទេ។ អង្គការរបស់លោកចង់បន្តតាមរកជនសង្ស័យក្នុងឧក្រិដ្ឋកម្មសង្គ្រាម Nazi រាប់សិបនាក់ទៀត ដែលនៅរស់នៅឡើយ។
គាត់និយាយថា៖ «នៅពេលអ្នកសម្លឹងមើលមនុស្ស ដូចជាលោក Csatary អ្នកមិនគិតថា គាត់ជាមនុស្សជរាទេ។ អ្នកគិតអំពីមនុស្សម្នាក់ដែលមានកម្លាំងមាំមួនបំផុត ហើយដែលប្រើថាមពលរបស់គាត់ទាំងអស់ប្រព្រឹត្តមហាឃាតកម្មសម្លាប់រង្គាលប្រជាជនស្លូតត្រង់។ វ័យចំណាស់មិនអាចជាហេតុផលការពារជនប្រព្រឹត្តឧក្រិដ្ឋកម្មសាហាវយង់ឃ្នងបែបនេះទេ»។
Zuroff និយាយថា ជនរងគ្រោះនៃឧក្រិដ្ឋកម្ម Nazi មិនដែលមានឱកាសបានរស់ដល់ចាស់ ជរាទេ ព្រោះថា ពួកគេត្រូវគេសម្លាប់នៅ Auschwitz និងនៅជំរំមរណៈផ្សេងទៀត។
Csatary នៅតែប្រកែករហូតដល់ចុងបញ្ចប់នៃជីវិតរបស់គាត់ថា គាត់មិនមានកំហុសទេ។ ករណីរបស់លោក Csatary បានលាតត្រដាងនៅពេលមានកង្វល់លេចឡើងក្នុងវិហារកាតូលិកដ៏មានឥទ្ធិពលមួយអំពីមនោសញ្ចេតនាប្រឆាំង Semitism និយមក្នុងប្រទេសហុងហ្គ្រី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ពួក Nazi អាល្លឺម៉ង់ អំឡុងសង្គ្រាមលោកលើកទី២។
លោក Peter Erdo បព្វជិតជាតិហុងហ្គ្រី បានលើកពីចំណុចនេះក្នុងការចូលរួមក្នុងក្បួនដង្ហែប្រចាំឆ្នាំរបស់អ្នករួចជីវិតនៅទីក្រុងBudapest ដើម្បីរំឭកអំពីមហាឧក្រិដ្ឋកម្ម Nazi ដែលក្នុងនោះមានជនជាតិហុងហ្គ្រីដើមកំណើតជ្វីស្ហ៦០ម៉ឺននាក់នៅក្នុងចំណោមជនរងគ្រោះច្រើនលាននាក់។
ចម្ងល់បានលេចឡើងថា ហេតុអ្វីបានជារដ្ឋអាជ្ញាចំណាយពេលយូរម៉្លេះ មុនចាប់ផ្តើមសំណុំរឿងប្រឆាំងលោក Csataryនេះ។
លោក Peter Kreko នាយកវិទ្យាស្ថាននយោបាយមូលធន Political Capital Institute នៅទីក្រុង Budapest និយាយថា ការស្ទាក់ស្ទើរនោះគឺដោយសារមានការលំបាកខាងផ្លូវច្បាប់។ លោកបានប្រាប់វីអូអេថា អតីតរបបកុម្មុយនិស្តនៅប្រទេសហុងហ្គ្រីនិងនៅកន្លែងផ្សេងទៀតនៅអឺរ៉ុបខាងកើត បានធ្វើឲ្យប្រទេសទាំងនេះមិនហ៊ានប្រឈមនឹងបញ្ហាប្រវត្តិសាស្ត្រដែលច្របូកច្របល់នោះទេ។
លោកPeter Kreko និយាយថា៖ «បើសង្គមមួយមិនត្រូវបង្ខំឲ្យប្រឈមនឹងអតីតកាល៤០ឆ្នាំកន្លងមកនោះទេ នោះពេលក្រោយនឹងមានការលំបាក។ អំពើក្នុងអតីតកាលនៅប្រទេសអាល្លឺម៉ងគឺជាលក្ខណៈពិសេសនៃបញ្ហាដែលប្រទេសអឺរ៉ុបខាងកើតជាច្រើនប្រឈមមុខ។ នៅប្រទេស Hungary មានការបកស្រាយជាលក្ខណៈពិសេស ហើយខ្ញុំគិតថា វាក៏មាននៅក្នុងប្រទេសផ្សេងទៀតផងដែរ ដែលបកស្រាយថា៖ «យើងមិនមានតួនាទីក្នុងមហាឧក្រិដ្ឋកម្ម Nazi ទេ គឺអាល្លឺម៉ង់ ឬចលនា Arrow Cross នៃក្រុមជនជាតិហុងហ្គ្រី ដែលគាំទ្រ Nazi ទេ ដែលមានតួនាទីនោះ»។
អ្នកវិភាគបន្ថែមថា អាជ្ញាធរហុងហ្គ្រីបានសហការខ្លាំងណាស់ ក្នុងមហាឧក្រិដ្ឋកម្ម Nazi ហើយបានជួយយន្តការនេះទាំងមូល។ លោកនិយាយថា មន្ត្រី Nazi ជាន់ខ្ពស់ ដូចជាលោក Adolf Eichmann បានសរសេរនៅក្នុងកូនសៀវភៅកំណត់ហេតុរបស់លោកថា ហុងហ្គ្រីគឺជាប្រទេសមួយដែលគាត់ពេញចិត្ត ដោយសារតែហុងហ្គ្រីសហប្រតិបត្តិការបានល្អក្នុងចលនាគាំទ្រNazi។
លោកKreko បារម្ភថា ក្រុមជនជាតិហុងហ្គ្រីស្តាំនិយមជ្រុលនឹងធ្វើឲ្យផ្នូររបស់លោក Csatary ក្លាយជាកន្លែងអ្នកធ្វើធម្មយាត្រា។ តែលោកនិយាយថា ជនជាតិហុងហ្គ្រីភាគច្រើនបំផុតយល់ថា លោក Csataryគឺជាឧក្រិដ្ឋជនសង្គ្រាម។
ម៉្យាងទៀត ដោយសារចំនួនអ្នករួចជីវិតពីឧក្រិដ្ឋកម្ម Nazi និងពួក Nazi កាន់តែថយចុះយ៉ាងឆាប់នោះ អ្នកវិភាគនិងសហគមន៍ជនជាតិជ្វស្ហបារម្ភខ្លាចមេរៀនអំពីមហាឧក្រិដ្ឋកម្មនេះមិនបានធ្វើឲ្យមនុស្សជំនាន់ក្រោយយល់ដឹងឲ្យបានគ្រប់គ្រាន់នោះទេ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ