ក្បួនដង្ហែស្ត្រី៖ ការបោះឆ្នោតនាំមកនូវដំណើរទៅមុខសម្រាប់ស្ត្រី
Your browser doesn’t support HTML5
ឆ្នាំ២០១៧គឺជាឆ្នាំដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ពលរដ្ឋអាមេរិកាំងជាស្ត្រី។ ដោយមានក្បួនដង្ហែស្ត្រីក្រោយការស្បថចូលកាន់តំណែងរបស់លោកប្រធានាធិបតី Donald Trump និងយុទ្ធនាការ #MeToo ឬដែលមានន័យថា «ខ្ញុំផងដែរ» ដើម្បីប្រឆាំងនឹងការបៀតបៀនផ្លូវភេទ ចលនាស្ត្រីមានការវិវត្តទៅមុខនិងមានអនុភាពកាន់តែខ្លាំងជាងមុន។ ពាក់ព័ន្ធនឹងចលនាស្ត្រីនេះ នៅក្នុងគម្រប់ខួបមួយឆ្នាំនៃក្បួនដង្ហែស្ត្រី អ្នកស្រី Carolyn Presutti នៃVOA ពន្យល់ពីឥទ្ធិពលនៃព្រឹត្តិការណ៍កាលពីឆ្នាំមុនទៅលើការផ្លាស់ប្តូរស្ថានភាពរបស់ស្ត្រីអាមេរិកាំង។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៖