កម្រងរូបភាព៖ នារីដេរប៉ាក់លើជញ្ជាំងប៊ុលឌីញ
អ្នកជិះកង់ម្នាក់ជិះកាត់មុខផ្ទាំងជញ្ជាំងខាងជើងនៃអគារប៊ុលឌីញ ជាទីដែលរូបគំនូរដ៏ធំត្រូវបានគេគូរហើយត្រូវបានសាលារាជធានីភ្នំពេញបញ្ជាឱ្យលុបវិញ ប្រកបដោយភាពចម្រូងចម្រាស។ (អូនឆេងប៉រ/VOA)
លោកស្រី មឿន ថារី ឈរនៅកន្លែងដែលលោកស្រីបានជួបវិចិត្រករជាតិអាមេរិចកាំង ដែលគូររូបអ្នកនាងលើជញ្ជាំងអគារប៊ុលឌីញ។ (អូនឆេងប៉រ/VOA)
មឿន ថារី អង្គុយចាក់ឌិននៅក្នុងផ្ទះរបស់លោកស្រីនៅជាន់ទីបួននៃអគារប៊ុលឌីញ។ រូបរបស់លោកស្រី ថារី ត្រូវបានវិចិត្រករជាតិអាមេរិចកាំង El Mac គូរលើជញ្ជាំងប៊ុលឌិញ មុននឹងត្រូវបានអាជ្ញាធរលុបចោលវិញកាលពីសប្ដាហ៍មុន។ (អូនឆេងប៉រ/VOA)
លោកស្រី មឿន ថារី អង្គុយចាក់ឌិននៅក្នុងផ្ទះរបស់លោកស្រីនៅជាន់ទីបួននៃអគារប៊ុលឌីញ។ រូបរបស់លោកស្រី ថារី ត្រូវបានវិចិត្រករជាតិអាមេរិចកាំងម្នាក់គូរលើជញ្ជាំងប៊ុលឌិញ មុននឹងត្រូវបានអាជ្ញាធរលុបចោលវិញកាលពីសប្ដាហ៍មុន។ (អូនឆេងប៉រ/VOA)

លោកស្រី មឿន ថារី ញញឹមពេលជជែកជាមួយអ្នកសារព័ត៌មាន ក្នុងផ្ទះរបស់ខ្លួន នៅអគារប៊ុលឌិញ។ (អូនឆេងប៉រ/VOA)
លោកស្រី មឿន ថារី ចុចម្ជុលចាក់ឌិនយ៉ាងផ្ចិតផ្ចង់។ (អូនឆេងប៉រ/VOA)
ឧបករណ៍ដែលលោកស្រី មឿន ថារី ប្រើសម្រាប់ការដេរប៉ាក់របស់គាត់។ (អូនឆេងប៉រ/VOA)