តើចលនាតវ៉ាដែលគាំទ្រប៉ាឡេស្ទីននឹងប៉ះពាល់ដល់ឱកាសអ្នកស្រី Harris នៅរដ្ឋ Michigan ទេ?
Your browser doesn’t support HTML5
ចលនាបាតុកម្ម The Uncommitted National Movement ដែលបានចាប់ផ្តើមដោយធ្វើបាតុកម្មប្រឆាំងនឹងគោលនយោបាយប្រធានាធិបតីលោក Joe Biden លើសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សាកាលពីខែកញ្ញានោះ បានប្រកាសថា ពួកគេនឹងមិនគាំទ្រអនុប្រធានាធិបតីអ្នកស្រី Kamala Harris ដែលជាបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យឡើយ។ ក្រុមគាំទ្រប៉ាឡេស្ទីនមួយផ្សេងទៀតដូចជា «Abandon Harris» និយាយថា ពួកគេកំពុងធានាថា អ្នកស្រីនឹងចាញ់។ តើចលនាទាំងនេះនឹងប៉ះពាល់លទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗឬទេ? អ្នកស្រី Patsy Widakuswara ជូនសេចក្តីរាយការណ៍ពីរដ្ឋ Michigan ដែលមានប្រជាជនអារ៉ាប់អាមេរិកាំងច្រើនបំផុត។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៕