ផល​ប៉ះពាល់​រាលដាល​ផ្នែក​បរិស្ថាន​ដោយសារ​ការ​បំផ្លាញ​ទំនប់​វារីអគ្គិសនី Kakhovka នៅ​អ៊ុយក្រែន

Your browser doesn’t support HTML5

ក្រុម​បរិស្ថាន​និង​ទីភ្នាក់ងារ​ជំនួយ​នានា​បាន​បញ្ជាក់​ថា ការ​វាយតម្លៃ​លើ​ផ្លូវ​ដ៏​វែង​នៃ​មហន្តរាយ​បរិស្ថាន​ដែល​មិន​ទាន់​កំណត់​កំពុង​រង់ចាំ​អ៊ុយក្រែន។ ការ​ផ្ទុះ​នៅ​ឯ​ទំនប់​វារីអគ្គិសនី​ដ៏​សំខាន់​មួយ​កាលពី​សប្តាហ៍​មុន​បាន​ជន់​លិច​ទន្លេ​មួយ​នៅ​ភាគ​ខាងត្បូង​អ៊ុយក្រែន ដោយ​គំរាម​កំហែង​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ជាច្រើន​និង​សូម្បី​តែ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប។ លោក Arash Arabasadi នៃ VOA រាយការណ៍​អំពី​រឿង​នេះ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។