រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា«វានៅឆាប់ពេកក្នុងការនិយាយ»អំពីឥទ្ធិពលនៃការបះបោររបស់ក្រុម Wagner ទៅលើរុស្ស៊ីនិងសង្គ្រាម
Your browser doesn’t support HTML5
សេតវិមានបានឱ្យដឹងកាលពីថ្ងៃចន្ទ ទី២៦ ខែមិថុនាថា វា«នៅឆាប់ពេក» ក្នុងការនិយាយថាតើព្រឹត្តិការណ៍ដ៏រសើប ដែលបានកើតឡើងកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសរុស្ស៊ីនឹងអាចផ្លាស់ប្តូរទិសដៅនៃបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ឬក៏ទំនាក់ទំនងអន្តរជាតិជាទូទៅណាមួយនោះ។ អ្នកស្រី Anita Powell នៃវីអូអេរាយការណ៍ជុំវិញរឿងនេះពីសេតវិមាន។ អ្នកស្រី ហុង ចិន្តា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៕