អាមេរិកនឹងជួបពិភាក្សាជាមួយអ៊ីស្រាអែលពីផែនការវាយលុកតាមផ្លូវគោករបស់អ៊ីស្រាអែលលើក្រុង Rafah
Your browser doesn’t support HTML5
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានឯកភាពបញ្ជូនគណៈប្រតិភូទៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាពីផែនការរបស់ខ្លួន ក្នុងការវាយលុកតាមផ្លូវគោកក្នុងទីក្រុង Rafah នៃតំបន់ហ្កាហ្សា ដែលមានប្រជាជនរស់នៅជាច្រើន ដែលជាផែនការមួយ ដែលសេតវិមានពណ៌នាថា «ជាកំហុស» មួយ។ ទន្ទឹមនឹងនេះដែរ ក្រុមផ្តល់ជំនួយបានព្រមានថា គ្រោះទុរភិក្សមួយអាចនឹងកើតមានក្នុងពេលដ៏ខ្លីខាងមុខនៅក្នុងតំបន់ហ្កាហ្សា ដែលកំពុងស្ថិតក្រោមការឡោមព័ទ្ធ។ អ្នកយកព័ត៌មានវីអូអេ អ្នកស្រី Anita Powell ធ្វើសេចក្តីរាយការណ៍ជុំវិញរឿងនេះ។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕