កម្រងរូបភាពVOA៖ រដ្ឋធានី​វ៉ាស៊ីនតោន គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​អតីត​ប្រធានាធិបតី George H.W. Bush

ក្តារមឈូស​ដាក់​សព​​របស់​លោក​ប្រធានាធិបតី George H.W. Bush មក​ដល់​អាគារ​សភា​ Capitol ក្នុង​អំឡុង​ពេល​ពិធី​បុណ្យសព​ផ្លូវ​រដ្ឋ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

ទាហាន​កិត្តិយសលើក​ក្តារមឈូស​​​អតីត​ប្រធានាធិបតី George H.W. Bush ទៅ​តម្កល់​នៅ​ក្រោម​ដំបូល​ក្រឡូម​នៃ​អាគារ​សភា​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក George W. Bush និង​លោកស្រី Laura Bush (ឆ្វេង) និង​សមាជិក​គ្រួសារ មើល​ទង់ជាតិ​ដែល​គ្រប​ដណ្តប់​លើ​ក្តារមឈូស​​​អតីត​ប្រធានាធិបតី George H.W. Bush ដែល​ទាហាន​កិត្តិយស​លើក​ទៅ​តម្កល់​នៅ​ក្រោម​ដំបូល​ក្រឡូម​នៃ​អាគារ​សភា​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

ក្តារមឈូស​​​អតីត​ប្រធានាធិបតី George Herbert Walker Bush ត្រូវ​បាន​លើក​ឡើង​តាម​ជណ្តើរ​ដើម្បី​ទៅ​តម្កល់​នៅ​ក្រោម​ដំបូល​ក្រឡូម​នៃ​អាគារ​សភា​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

ក្តារមឈូស​​​ដាក់​សព​​របស់​លោក​ប្រធានាធិបតី George H.W. Bush មកដល់​អាគារ​សភា​ Capitol ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ផ្លូវ​រដ្ឋ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

រាប់ពីឆ្វេង អតីត​អនុ​ប្រធានាធិបតី​លោក Dan Quayle អតីត​រដ្ឋមន្រ្តី​ការបរទេស​លោក James Baker III អតីត​អនុ​ប្រធានាធិបតី​លោក Dick Cheney និង​អតីត​រដ្ឋមន្រ្តី​ការបរទេស​លោក Colin Powell ទៅ​​ដល់អាគារ​សភា​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​ចូលរួម​ពិធី​គោរព​​វិញ្ញាណក្ខន្ធ​លោក​​អតីត​ប្រធានាធិបតី George H.W. Bush នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

ក្តារមឈូស​​​អតីត​ប្រធានាធិបតី George H.W. Bush ដែល​គ្រប​ដណ្តប់​ដោយ​ទង់ជាតិ​អាមេរិក​ត្រូវ​បាន​ទាហាន​កិត្តិយស​លើក​ទៅ​តម្កល់​នៅ​ក្រោម​ដំបូល​ក្រឡូម​នៃ​អាគារ​សភា​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald J. Trump ជាមួយ​នឹង​ភរិយា​របស់​លោក គឺ​លោកស្រី Melania Trump គោរព​​វិញ្ញាណក្ខន្ធ​អតីត​ប្រធានាធិបតី George H.W. Bush ដែល​ដាក់​តម្កល់​នៅ​ក្រោម​ដំបូល​ក្រឡូម​នៃ​អាគារ​សភា​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence (កណ្តាល) និង​ភរិយា​របស់​លោក គឺ​លោកស្រី Karen Pence (ឆ្វេង) គោរពវិញ្ញាណក្ខន្ធ​​​អតីត​ប្រធានាធិបតី George H.W. Bush នៅ​អាគារ​សភា​ Capitol ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ផ្លូវ​រដ្ឋ​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

ក្តារមឈូស​​អតីត​ប្រធានាធិបតី George H.W. Bush ដែល​គ្រប​ដណ្តប់​ដោយ​ទង់ជាតិ​អាមេរិក​ត្រូវ​បាន​ទាហាន​កិត្តិយស​លើក​ទៅ​តម្កល់​នៅ​ក្រោម​ដំបូល​ក្រឡូម​នៃ​អាគារ​សភា​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

មេដឹកនាំ​សំឡេង​ភាគ​តិច​នៅក្នុង​រដ្ឋសភា​សហរដ្ឋ​អាមេរិក លោក Kevin McCarthy ដែល​ជា​តំណាងរាស្រ្ត​ខាង​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា និង​លោកស្រី Nancy Pelosi តំណាងរាស្រ្ត​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ដល់​អតីត​ប្រធានាធិបតី អាមេរិក លោក George H.W. Bush នៅ​ក្រោម​ដំបូល​ក្រឡូម​នៃ​អាគារ​សភា​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

លោក Ameer Hassan មក​ពី​ទីក្រុង​ញូយ៉ក ចូល​សម្តែង​មរណៈទុក្ខ និង​ចុះ​ហត្ថលេខា​ក្នុង​សៀវភៅ ដែល​គេ​ដាក់​នៅ​ក្រោម​គំនូរ​របស់​លោក​អតីត​ប្រធានាធិបតី George H.W. Bush ដែល​ដាក់​តាំង​នៅ​សារៈមន្ទីរ​វិចិត្រសាល​គំនូរ​ជាតិ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

រថយន្ត​ដឹក​សព​របស់​អតីត​ប្រធានាធិបតី George H.W. Bush មក​ដល់​អាគារ​សភា​ Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

ទាហាន​កិត្តិយសលើក​​ក្តារមឈូស​​​អតីត​ប្រធានាធិបតី George H.W. Bush នៅ​ពេល​ទៅ​ដល់​មូលដ្ឋាន​កងទ័ព​ចម្រុះ Andrews ក្នុង​រដ្ឋម៉ារីលែនដ៍​នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

ឆ្កែ​ឈ្មោះ​Sully ដែល​បម្រើ​អតីត​ប្រធានាធិបតី George H.W. Bush ទៅ​ដល់មូលដ្ឋាន​​កងទ័ពចម្រុះ​ Andrews ក្នុងរដ្ឋម៉ារីលែនដ៍​នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។

ទាហាន​ជើង​ទឹក​នៃ​វានា​ដឹក​យន្តហោះ​ចម្បាំង USS George H.W. Bush ឈរ​មើល​យន្តហោះ​ដែល​ដឹក​សាកសព​អតីត​ប្រធានាធិបតី​អាមេរិក លោក George H.W. Bush នៅ​មូលដ្ឋាន​ទ័ព​ផ្លូវ​អាកាស Andrews ក្នុង​រដ្ឋ ម៉ារីលែនដ៍ នៅ​ថ្ងៃ​ទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៨។

ទង់ជាតិ​អាមេរិកាំងត្រូវ​បាន​បង្ហូត​ពាក់កណ្តាលដង មុន​ពេល​ក្តារមឈូស​​អតីត​ប្រធានាធិបតី George H.W. Bush មក​ដល់​អាគារ​សភា​ Capitol ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន ​នៅ​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨។