Hello VOA៖ អ្នកតាមដានថា វិបត្តិនយោបាយជាហេតុផលមួយនាំឲ្យចំនួនអ្នកចុះឈ្មោះបោះឆ្នោតមានប្រមាណ ២៥% ប៉ុណ្ណោះ
Your browser doesn’t support HTML5
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល បានថ្លែងថា ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១នេះ មានប្រមាណ២៥%ប៉ុណ្ណោះនៃការប៉ាន់ប្រមាណរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានប្រជាជនត្រូវចុះឈ្មោះប្រមាណ១,៦លាននាក់។ លោកបញ្ជាក់ថា វិបត្តិនយោបាយ ក៏ជាហេតុផលមួយដែលធ្វើឲ្យប្រជាពលរដ្ឋមិនទៅចុះឈ្មោះបោះឆ្នោត ប៉ុន្តែលោកនៅតែអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ដើម្បីបង្ហាញសិទ្ធិបោះឆ្នោតរបស់ពួកគេ។ យុទ្ធនាការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១នេះ ចាប់ផ្តើមតាំងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ហើយនឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ៕ (ស៊ុន ណារិន, Hello VOA, រាជធានីភ្នំពេញ, ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១)