វីអូអេ ៦០ អាកាសធាតុ៖ ព្រឹត្តិការណ៍អំពីអាកាសធាតុ សម្រាប់ថ្ងៃទី១២ មិថុនា ២០២៤
Your browser doesn’t support HTML5
ជីវិតនៅក្នុងមហាសមុទ្រកំពុងរងការគំរាមកំហែងកាន់តែខ្លាំងដោយសារមនុស្សនេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ UNESCO។ តំបន់ Pantanal នៃប្រទេសប្រេស៊ីលដែលជាតំបន់ដីសើមត្រូពិកធំបំផុតក្នុងពិភពលោក កំពុងជួបប្រទះភ្លើងឆេះជាច្រើនមិនធ្លាប់មានពីមុនមក។ រដ្ឋ Odisha ភាគខាងកើតឥណ្ឌា បានកត់ត្រាចំនួនមនុស្សស្លាប់៤១នាក់តាំងពីដើមរដូវក្តៅ នេះបើយោងតាមមន្ត្រីសុខភាពសាធារណៈម្នាក់។ នេះជាកម្មវិធីវីអូអេ ៦០ អាកាសធាតុ សម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤៕