អ្នកសារព័ត៌មានខ្មែរម្នាក់គឺលោក ជុន ច័ន្ទបុត្រ ដែលទទួលបានពាន់រង្វាន់ David Burke Award សម្រាប់ឆ្នាំ២០១៦កាលពីពេលថ្មីៗនេះ លើកឡើងថា អ្នកសារព័ត៌មានប្រាកដជាលម្អៀងនៅក្នុងការបំពេញការងាររបស់ខ្លួន ប៉ុន្តែលោកថា សម្រាប់លោក ការលម្អៀងនោះ គឺជាការលម្អៀងទៅរកការពិត។
លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍លោក ជុន ច័ន្ទបុត្រ ដែលជានាយករងវិទ្យុអាស៊ីសេរីផ្នែកផ្សាយជាភាសាខ្មែរ ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន អំពីការទទួលបានជ័យលាភីសម្រាប់អ្នកសារព័ត៌មានក្លាហាន និងទៀងត្រង់ ដែលផ្ដល់ដោយក្រុមប្រឹក្សាគ្រប់គ្រងការផ្សាយអន្តរជាតិរបស់សហរដ្ឋអាមេរិក ឬ Broadcasting Board of Governors ដូចតទៅ៖
Your browser doesn’t support HTML5