អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិគឺលោកគង់ សភានិងលោកញ៉យ ចំរើន ដែលរងការវាយទាត់ធាក់ពីមនុស្សមួយក្រុមកាលពីរសៀលថ្ងៃច័ន្ទនោះកំពុងសម្រាកព្យាបាលរបួសនៅរាជធានីបាងកក ប្រទេសថៃ។ លោកទាំងពីរបានចេញដំណើរទៅព្យាបាលនៅមន្ទីរពេទ្យ Phyathai កាលពីព្រឹកថ្ងៃអង្គារនេះ។ ពេលនេះ លោកទាំងពីរនិយាយថា លោកមានរបួសបាក់ខ្ទង់ចម្រុះ របួសក្បាល បាក់ជើង ឈឺទ្រូង ដែលនាំឲ្យលោកនិយាយមិនបានច្បាស់។ លោកទាំងពីរបានអះអាងថា រឿងអំពើហិង្សាកើតឡើងនេះទំនងជារឿងនយោបាយ ហើយលោកទាំងពីរបានអំពាវនាវឲ្យយុវជនស្នេហាជាតិមានភាពក្លាហាន តស៊ូឲ្យមានការ ផ្លាស់ប្តូរសង្គមកម្ពុជានិងអំពាវនាវឲ្យអ្នកនយោបាយយកប្រាជ្ញាដោះស្រាយបញ្ហាប្រទេសជាជាងប្រើអំពើហិង្សា។ សូមស្តាប់កិច្ចសម្ភាសន៍នេះដូចតទៅ៖
Your browser doesn’t support HTML5
Your browser doesn’t support HTML5