បទសម្ភាសន៍ VOA៖ អ្នករាយការណ៍សិទ្ធិមនុស្ស អ.ស.ប ជំរុញឲ្យកម្ពុជាបើកលំហនយោបាយមុនការបោះឆ្នោត
Your browser doesn’t support HTML5
លោកVitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា បានបញ្ចប់បេសកកម្មរបស់លោកក្នុងប្រទេសកម្ពុជា ដែលមានរយៈពេល ១១ថ្ងៃ។ លោកបានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល គណបក្សប្រឆាំង មន្រ្តីអង្គការសង្គមស៊ីវិលពាក់ព័ន្ធ និងប្រជាជនកម្ពុជាផងដែរ។ លោកបានផ្តល់បទសម្ភាសន៍ដល់លោក ស៊ុន ណារិន អ្នករាយការណ៍ព័ត៌មានឲ្យ VOA នៅរសៀលថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ នេះ ក្នុងរាជធានីភ្នំពេញ។