មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ នឹងប្រារព្ធក្នុងខេត្តពោធិ៍សាត់ដោយកម្មវិធីប្លែកជាងលើកមុនៗ
Your browser doesn’t support HTML5
មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី ៥ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២១-២២-២៣ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅក្នុងខេត្តពោធិ៍សាត់ ក្រោមប្រធានបទ «ការពាំនាំចម្លងបន្តវេនអក្សរសិល្ប៍»។ មហោស្រពដែលត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០១៧ នេះ នឹងដាក់បង្ហាញជូនសាធារណជននូវស្នាដៃនិពន្ធរឿងព្រេង កំណាព្យ ក៏ដូចជាការនិពន្ធសាច់រឿងផ្សេងៗរបស់អ្នកនិពន្ធជាតិ ព្រមជាមួយនឹងសកម្មភាពពាក់ព័ន្ធនឹងការអាននានា ដែលខុសពីមហោស្រពលើកមុនៗ។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ បានសម្ភាសន៍អ្នកស្រី សូ ភីណា អ្នកនិពន្ធ និងជាប្រធានក្រុមប្រឹក្សាភិបាលមហោស្រពអក្សរសិល្ប៍ខ្មែរ អំពីព័ត៌មានលម្អិតនៃការរៀបចំមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី ៥ នេះឡើង។ អ្នកស្រី សូ ភីណា បានឲ្យដឹងថា ការរៀបចំមហោស្រពបែបនេះ បានជួយជំរុញលើកទឹកចិត្តឲ្យអ្នកនិពន្ធនៅកម្ពុជា ចាប់ផ្តើមនិពន្ធនិងបោះពុម្ពសៀវភៅនិងស្នាដៃនិពន្ធបែបផ្សេងៗរបស់ខ្លួន៕