បទសម្ភាសន៍ VOA៖ សម្លឹងទៅមុខឆ្នាំ២០៤០ គរុកោសល្យនិងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំកម្ពុជា
Your browser doesn’t support HTML5
លោក ឃួន ធារ៉ា ជាអ្នកនិពន្ធម្នាក់ក្នុងសៀវភៅ «កម្ពុជាឆ្នាំ២០៤០ ឬ Cambodia 2040» ដែលសៀវភៅនេះបង្ហាញអំពីការប្រមើលមើលពីស្ថានភាពប្រទេសកម្ពុជាក្នុងឆ្នាំ២០៤០ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជាការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ សង្គម គោលនយោបាយ វិស័យការបរទេស និងអភិបាលកិច្ចជាដើម។ លោក ឃួន ធារ៉ា ដែលបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែក«គោលនយោបាយសាធារណៈ»ពីប្រទេសអូស្រ្តាលី បានចូលរួមចំណែកសរសេរអំពីប្រធានបទគរុកោសល្យ និងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំកម្ពុជា។ លោក ស៊ុន ណារិន រៀបរៀងបទសម្ភាសន៍នេះឲ្យ VOA ពីរាជធានីភ្នំពេញ៕