យុវជនខ្មែរម្នាក់ចងក្រងសៀវភៅឯកសារដើម្បីបញ្ជ្រាបចំណេះដឹងបន្ថែមពីអគារបេតិកភណ្ឌនៅកម្ពុជា
Your browser doesn’t support HTML5
យុវជន ស្រ៊ិន សុខមាន ជាអ្នកស្រឡាញ់ប្រវត្តិសាស្រ្តនិងវប្បធម៌ខ្មែរមួយរូបនៅកម្ពុជា។ លោកបានចំណាយពេលវេលាជាច្រើនឆ្នាំដើម្បីចងក្រងនូវសៀវភៅស្តីពីអគារបេតិកភណ្ឌមួយក្រោមចំណងជើងថា «កម្ពុជាកន្លះសតវត្សរ៍មុននិងក្រោយ ភាគមួយ»។ សៀវភៅកម្រងឯកសារមួយនេះឆ្លុះបញ្ចាំងពីសំណង់អគារស្ថាបត្យកម្មទៅតាមសម័យកាលនីមួយៗ ធៀបនឹងស្ថានភាពសំណង់អគារទាំងនោះនាពេលបច្ចុប្បន្ន។ លោក សុខមាន មានក្តីសង្ឃឹមខ្ពស់ថា សៀវភៅកម្រងឯកសារមួយនេះនឹងផ្តល់ចំណេះដឹងបន្ថែមដល់អ្នកអានស្តីពីប្រវត្តិសំណង់អគារដែលនៅសេសសល់ពីសម័យសង្រ្គាម ខណៈពេលដែលអគារមួយចំនួនក្នុងចំណោមនោះត្រូវបានបាត់បង់ដោយសារកត្តាផ្សេងៗគួរឲ្យសោកស្តាយ។ លោក សុខមាន បានផ្តល់បទសម្ភាសន៍ដល់លោក ណឹម សុភ័ក្រ្តបញ្ញា នៃVOAអំពីសៀវភៅនេះ។