កងទ័ពអាមេរិកហ្វឹកហាត់នៅក្បែរព្រំដែនរុស្ស៊ី
Your browser doesn’t support HTML5
លោករដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានទៅដល់ប្រទេសអេស្តូនី កាលពីថ្ងៃទី១៦ ខែកុម្ភៈ ដែលនៅទីនោះ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអង្គការអូតង់ បានបង្កើនកម្លាំងទ័ពដែលជាផ្នែកមួយនៃការពង្រឹងការការពារតំបន់អឺរ៉ុបភាគខាងកើតរបស់អង្គការអូតង់។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំក្រសួងការពារជាតិអាមេរិក លោកស្រី Carla Babb បានទៅដល់ទីតាំងហ្វឹកហាត់របស់យោធាអាមេរិកមួយកន្លែងក្នុងប្រទេសអេស្តូនី ដើម្បីស្វែងយល់កាន់តែច្រើនថែមទៀត លើវិស័យការពារជាតិរបស់ប្រទេសនេះ។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕