កិច្ចពិភាក្សា VOA៖ លោក Joe Biden ត្រូវបានព្យាករណ៍ថានឹងឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក
Your browser doesn’t support HTML5
នៅរសៀលថ្ងៃសៅរ៍ លោក Biden ត្រូវបានព្យាករណ៍ថា ឈ្នះនៅក្នុងរដ្ឋ Pennsylvania ដោយទទួលបានអង្គបោះឆ្នោតចំនួន ២០ និងឈ្នះនៅក្នុងរដ្ឋ Nevada ដោយទទួលបានអង្គបោះឆ្នោត ៦ បន្ថែមទៀត ដែលបានធ្វើឲ្យលោកទទួលបានអង្គបោះឆ្នោតសរុប ២៧៩ មកទល់ពេលនេះ ដែលលើសសំឡេងអង្គបោះឆ្នោតចាំបាច់ចំនួន ២៧០ ដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីរួចទៅហើយ។ អ្នកយកព័ត៌មាន VOA លោក ម៉ែន គឹមសេង នៅរដ្ឋ Virginia និងលោក សុខ ខេមរា នៅរដ្ឋNorth Carolina សូមជូនសេចក្តីរាយការណ៍ពីលទ្ធផលនេះនិងបញ្ហាប្រឈមដែលនឹងកើតមានឡើងបន្តទៀត។