វីអូអេ ៦០ អាកាសធាតុ៖ ព្រឹត្តិការណ៍អំពីអាកាសធាតុសម្រាប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤
Your browser doesn’t support HTML5
អ្នកចរចានិងអ្នកសង្កេតការណ៍រាប់ពាន់នាក់ដែលតំណាងឱ្យស្ទើរតែគ្រប់ប្រទេសទាំងអស់បានជួបប្រជុំគ្នាក្នុងរាជធានី Ottawa ប្រទេសកាណាដា។ អង្គការកាកបាទក្រហមថា ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសកេនយ៉ាបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៣៨ នាក់ស្លាប់ និងមនុស្សជាង ១ម៉ឺន ១ ពាន់នាក់ត្រូវផ្លាស់ទីលំនៅ។ បព្វជិតសាសនាអ៊ិស្លាមរាប់រយនាក់បានជួបជុំគ្នាកាលពីថ្ងៃ ពុធ នៅវិហារមួយក្នុងក្រុង ដាកា ប្រទេសបង់ក្លាដែស ដើម្បីបន់ស្រន់ឱ្យមានភ្លៀង។ នេះជាព្រឹត្តិការណ៍អាកាសធាតុសម្រាប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤៕