វីអូអេ ៦០ អាកាសធាតុ៖ ព្រឹត្តិការណ៍អំពីអាកាសធាតុ សម្រាប់ថ្ងៃទី៦ មីនា ២០២៤
Your browser doesn’t support HTML5
អង្គការឧតុនិយមពិភពលោក(WMO)ថាលំនាំអាកាសធាតុនៃ បាតុភូតអែលនីញ៉ូបានចាប់ផ្តើមចុះខ្សោយ។ អ្នកស្រាវជ្រាវថាត្រឹមពាក់កណ្តាលសតវត្សរ៍នេះតំបន់អាកទិក អាចនឹងគ្មានទឹកកកអណ្តែតលើសមុទ្រមួយខែពេញ។ មនុស្សយ៉ាងតិច៣៥នាក់ត្រូវបានសម្លាប់និងជាង១០នាក់រងរបួស អំឡុងពេលភ្លៀងធ្លាក់និងព្រិលធ្លាក់ខ្លាំង៥ថ្ងៃក្នុងប្រទេសប៉ាគីស្ថាន។ នេះជាកម្មវិធីវីអូអេ ៦០ អាកាសធាតុ សម្រាប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤៕