កសិករនៅខេត្តព្រៃវែងងាកពីការធ្វើស្រែទៅចិញ្ចឹមត្រី ចំពេលចិនបើកទីផ្សារ
Your browser doesn’t support HTML5
កម្ពុជានិងចិន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅក្នុងខែសីហានេះ ដោយផលិតផលកសិកម្មរបស់កម្ពុជា បានក្លាយជាចំណុចកណ្ដាលនៃការផ្ដោតរបស់កិច្ចព្រមព្រៀងនេះ។ កសិករចិញ្ចឹមត្រីនិងអ្នកធ្វើស្រែមួយចំនួននៅស្រុកពាមរក៍ ខេត្តព្រៃវែង បង្ហាញក្តីសង្ឃឹមតិចតួចថា ពួកគេនឹងអាចទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីកិច្ចព្រមព្រៀងមួយនេះ។ លោកស៊ុន ណារិន លោកអូន ឆេងប៉រ និងកញ្ញា ហ៊ាន សុជាតា នៃវីអូអេរាយការណ៍ពីស្រុកពាមរក៍ ខេត្តព្រៃវែង៕