គ្រូបង្រៀនតាមជនបទនៅខេត្តបាត់ដំបងព្យាយាមឲ្យសិស្សបានរៀន ក្នុងកាលៈទេសៈលំបាកនៃជំងឺកូវីដ១៩
Your browser doesn’t support HTML5
រយៈពេលជាង៥ខែមកហើយដែលសិស្សនិស្សិតចំនួនជាង ៣ លាននាក់នៅកម្ពុជាបានប្តូរពីការសិក្សាក្នុងថ្នាក់មកសិក្សាតាមអនឡាញ ឬទូរទស្សន៍ ដោយសារការរីករាលត្បាតនៃជំងឺកូវីដ១៩។ គ្រូបង្រៀនតាមទីជនបទនៅភូមិបឹងរុន ក្នុងឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដូចជាអ្នកគ្រូ សឿន ស្រីនីត ប្រើប្រាស់រយៈពេលជាង៣ខែ ដើម្បីរិះរកវិធីបង្រៀនសិស្សឲ្យខាងតែបាន។ ថ្នាក់រៀនរបស់អ្នកគ្រូនៅក្រោមផ្ទះឈើមួយ ដែលមានទីធ្លាល្មមសម្រាប់រៀបចំឲ្យមានកៅអី១០ តុវែងមួយនិងក្តារខៀនមួយ។ កញ្ញា ហ៊ាន សុជាតា និងអ្នកនាង ខាន់ សុគុំមនោ នៃ VOA រាយការណ៍លម្អិតពីទីក្រុងបាត់ដំបង។