លោក Dieu Cay អ្នកសរសេរប្លុកប្រឆាំងរដ្ឋាភិបាលវៀតណាមម្នាក់និយាយថា ពួករដ្ឋអំណាចបានផ្តល់ជម្រើសដល់លោកឲ្យចាកចេញទៅកាន់សហរដ្ឋអាមេរិកបន្ទាប់ពីការដោះលែងលោកចេញពីពន្ធនាគារកាលពីសប្តាហ៍មុន។
នៅក្នុងកិច្ចផ្តាច់មុខជាមួយ VOA ផ្សាយជាភាសាវៀតណាមពីរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ អ្នកសរសេរប្លុករូបនោះ ដែលមានឈ្មោះពិតប្រាកដថា Nguyen Van Hai បាននិយាយថា លោកយល់ព្រមចាកចេញពីប្រទេសវៀតណាម ដោយការធ្វើដូច្នេះ លោកអាចធ្វើឲ្យមានការយកចិត្តទុកដាក់ដល់អ្នកដទៃទៀតដែលស្ថិតនៅក្នុងគុកនៅឡើយ។
លោកនិយាយថា៖ «រឿងក្តីរបស់ខ្ញុំមិនត្រឹមត្រូវទេ។ ខ្ញុំមកទីនេះមួយផ្នែកដើម្បីទាក់ទាញការយកចិត្តទុកដាក់របស់ពិភពលោកដល់រឿងក្តីរបស់ខ្ញុំម្តងទៀត ការធ្វើដូច្នេះ អ្នកទោសដែលជាសហការីរបស់ខ្ញុំអាចធ្វើដូចគ្នា ជាពិសេសលោក Ta Phong Tan។ ក្លឹបអ្នកកាសែតឯករាជ្យបានទទួលរងគ្រោះយ៉ាងច្រើន ក៏ប៉ុន្តែ យើងមិនចាញ់ទេ។ យើងបន្តដើរតាមផ្លូវដែលយើងបានជ្រើសរើស។ ខ្ញុំជឿជាក់ថា ទោះបីខ្ញុំនៅក្នុងសហរដ្ឋអាមេរិកក៏ដោយ ខ្ញុំនៅតែធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពដូចជាខ្ញុំស្ថិតនៅក្នុងប្រទេសវៀតណាមដែរ»។
រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីសប្តាហ៍ថា ការដោះលែងលោក ជាកាយវិការខាងមនុស្សធម៌៕