ភ្នំពេញ —
តុលាការក្រុងភ្នំពេញនៅថ្ងៃសុក្រនេះបានសម្រេចផ្តន្ទាទោសជនជាតិវៀតណាមម្នាក់ឈ្មោះ ង្វៀង ធីឌឹក អាយុ២១ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ក៏ប៉ុន្តែតុលាការបានបង្គាប់ឱ្យអនុវត្តន៍ទោសក្នុងពន្ធនាគាររយៈពេលតែមួយឆ្នាំប៉ុណ្ណោះ ពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនានិងធ្វើឱ្យខូចខាតដោយចេតនាដោយមានស្ថានទម្ងន់ទោស។ នេះបើតាមការបញ្ជាក់ពីមន្ត្រីតុលាការ។
លោក ប្រធានចៅក្រមជំនុំជម្រះ សេង នាង ក៏បានសម្រេចផ្តន្ទាទោសមនុស្សចំនួន២ពីរនាក់ផ្សេងទៀតជាកម្មកររោងអារឈើគឺលោក វ៉ា នឿន និង លោក ឡាញ់ សំនឿន ហៅ (ហេង) ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ តែអនុវត្តទោសក្នុងរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្នតែប៉ុណ្ណោះ។ទោសទាំងប៉ុន្មានត្រូវព្យួរ។
ចំណែកឯជនជាប់ចោទ៣នាក់ផ្សេងទៀតគឺលោក ឯក ចាន់នូ សុខ និស្ស័យ និង តាំង ចុងស៊ែង ជាសិស្សនិងនិស្សិត តុលាការបានសម្រេចឱ្យរួចខ្លួនផុតពីបទចោទប្រកាន់។
តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១៧ខែកុម្ភៈបានបើកសវនាការជំនុំជម្រះលើជនជាប់ចោទចំនួន៦រូបពាក់ព័ន្ធនឹងការបង្ក្រាបដោយអំពើហិង្សាមួយនៅលើស្ពានក្បាលថ្នល់កាលពីថ្ងៃទី១៥ខែមករាក្នុងអំឡុងពេលមហាបាតុកម្មមួយរបស់គណបក្សសង្គ្រោះជាតិ។
យ៉ាងតិចមានមនុស្សប្រមាណជាង១០នាក់បានរងរបួសនិងមនុស្សចំនួន៦នាក់ត្រូវចាប់ខ្លួនក្នុងការបាញ់បង្ក្រាបរបស់កងកម្លាំងមានសមត្ថកិច្ច។ នៅពេលនោះក៏បានបាញ់សម្លាប់កម្មករសំណង់ម្នាក់ឈ្មោះ ម៉ៅ សុខចាន់អាយុ២៩ឆ្នាំបានត្រូវគ្រាប់ចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូមានប្រសាសន៍ថាបានហៅសេចក្តីសម្រេចរបស់តុលាការថាមិនបានផ្តល់យុត្តិធម៌ដល់ជនជាប់ចោទទេ។លោកបានបញ្ជាក់ថាតុលាការគួរតែលើកលែងការចោទប្រកាន់ជនសង្ស័យទាំង៦នាក់តែម្តងដោយសារតែពួកគេគ្មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុងការចោទប្រកាន់ទេ។
លោកនិយាយថា៖«អ្នកដែលគ្រាន់តែឆ្លងកាត់ហេតុការណ៍ត្រូវបានចាប់ខ្លួននិងផ្តន្ទាទោស។ ប៉ុន្តែដោយឡែកអ្នកដែលបាញ់មនុស្សឱ្យស្លាប់ បាញ់មនុស្សឱ្យរងរបួស មកទល់ពេលនេះសមត្ថកិច្ចនិងតុលាការមិនទាន់រកឃើញអត្តសញ្ញាណនៃជនប្រព្រឹត្តបទល្មើសទាំងនោះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ទេ»។
លោក ង្វៀង ធីឌឹក ដែលមានស្នាមរបួសជាំភ្នែកខាងស្តាំមិនបានធ្វើអត្ថាធិប្បាយណាមួយនៅពេលដែលមេធាវី សាម សុគន្ធា បានពន្យល់ពីសិទ្ធិប្តឹងទាស់ទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាដំបូង។
លោកស្រី មេធាវី សាម សុគន្ធា បានបញ្ជាក់ថាលោកស្រីនឹងទៅជួបកូនក្តីនៅពន្ធនាគារដើម្បីពិចារណាប្តឹងទាស់ទៅកាន់សាលាឧទ្ធរណ៍។
សំណុំរឿងនេះភាគីដើមបណ្តឹងសុទ្ធសឹងជាកងកម្លាំងមានសមត្ថកិច្ចចំនួន៤៥នាក់នៅពេលប្រាប់តុលាការកាលពីថ្ងៃទី១៧ខែកុម្ភៈកងកម្លាំងមានសមត្ថកិច្ចទាំងនោះមិនបានឃើញជនជាប់ចោទផ្ទាល់នឹងភ្នែកទេគ្រាន់តែបានអះអាងថាបានឃើញមានក្រុមអាណាធិបតេយ្យបានគប់ដុំថ្មមកលើកម្លាំងមានសមត្ថកិច្ចតែប៉ុណ្ណោះ៕